ព័ត៌មានជាតិ
មេយោធាខេត្តកំពង់ធំ រំលឹកដល់កងកម្លាំងក្រោមឱវាទត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ភារកិច្ចការពារទឹកដី
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់កម្លាំងយោធាគ្រប់រូបត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទសម្រាប់ភារកិច្ចការពារបូរណភាពទឹកដី និងថែរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា។

បទបញ្ជានេះត្រូវបានដាក់ចេញ និងរំលឹកបន្ថែមដល់យោធិនគ្រប់រូប ក្នុងពិធីសំណេះសំណាល និងពង្រឹងតួរនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ឧត្ដមសេនីយ៍ សោម ស៊ុន បានបន្ថែមថា នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវមានភក្ដីភាពចំពោះប្រជាជន បម្រើប្រជាជន និងកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។

មេយោធាខេត្តកំពង់ធំរូបនេះ ក៏បានណែនាំ និងប្រគល់ភារកិច្ចដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងយោធិនគ្រប់រូប ត្រូវចូលរួមជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមអនុវត្តឱ្យបានមុឺងម៉ាត់បំផុតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ន័យនេះលោកបានសង្កត់ធ្ងន់ដល់កិច្ចសហការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដេីម្បីថែរក្សាធនធានធម្មជាតិសម្រាប់កូនចៅនៅជំនាន់ក្រោយៗទៀត។

យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្តេជ្ញាចិត្តគោរពអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ ដែលបានដាក់ចេញខាងលើឱ្យទទួលបានជោគជ័យ និងប្តេជ្ញាគោរពគាំទ្រទាំងស្រុងចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


