សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា មានកិត្តិយសក្នុងការប្រកាសពីវត្តមានរបស់ខ្លួនជាលើកទីពីរក្នុងការចូលរួមជាដៃគូរឧបត្ថម្ភធំសម្រាប់ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ ឆ្នាំ ២០២៤ (STI Day 2024) ដែលរៀបចំដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ នេះរៀបចំឡើងក្រោមប្រធានបទ «SMEs Go STI»។ ព្រឹត្តិការណ៍នេះមានគោលបំណងរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅក្នុងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែងទីផ្សារ និងសមាហរណកម្មសកល ដែលត្រៀមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ SME និងកំណើនបច្ចេកវិទ្យារបស់កម្ពុជា។
ក្នុងនាមជាដៃគូរឧបត្ថម្ភធំសម្រាប់កម្មវិធីទាំងបីថ្ងៃនោះ ក្រុមហ៊ុន Smart នឹងមានស្តង់របស់ខ្លួនដើម្បីរៀបចំការធ្វើបទបង្ហាញពីផលិតផលមួយចំនួន រួមមាន: ផលិតផលសម្រាប់អតិថិជនម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតផលសម្រាប់អតិថិជនទូទៅ ក្នុងនោះក៏មានដំណោះស្រាយនិងផលិតផលសុវត្ថិភាពឌីជីថលថ្មីៗ ដែលក្រុមហ៊ុន Smart មានសម្រាប់ផ្គត់ផ្គង់ និងផ្តល់សេវាកម្មផងដែរ។ អ្នកចូលរួមទស្សនានឹងមានឱកាសស្វែងយល់ពីឧបករណ៍ សេវាកម្ម និងដំណោះស្រាយទំនើបចុងក្រោយបំផុតរបស់ ក្រុមហ៊ុន Smart ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Smart លើកទឹកចិត្ត សាធាណជន ជាពិសេសយុវជន និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ឱ្យចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២ នេះអោយបានច្រើនកុះករដើម្បីស្វែងយល់ពីវឌ្ឍនភាពបច្ចេកវិទ្យា ការច្នៃប្រឌិតលើគ្រប់វិស័យឧស្សាហកម្ម ដើម្បីសម្របតាមតម្រូវការទីផ្សារ ក៏ដូចជាការលូតលាស់នៃបច្ចេកវិទ្យា ក្នុងគោលបំណងជំរុញឲ្យមានការរីកចម្រើនបន្ថែមទៀតលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃការអភិវឌ្ឍរបស់កម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


