សន្តិសុខសង្គម
អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បីផលប្រយោជន៍
លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារច្រានចោលបន្ទាប់ពីមានគណនីហ្វេសប៊ុកផេកមួយចុះផ្សាយពីស្លាប់របស់កុមារីម្នាក់នៅភូមិកុមាររាជា ដោយបានគៀរគរឲ្យប្រជាពលរដ្ឋជួយជាថវិកាដើម្បីយកទិញក្ដារមឈូស។ បើតាមលោក ភួន ឈីម ការបង្ហោះផ្សព្វផ្សាយរកជំនួយនេះ គឺធ្វើឡើងដើម្បីតែផលប្រយោជន៍រកលុយផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈកុមារីរងគ្រោះកំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

យោងតាមសំណេររបស់លោកអភិបាលស្រុកបានសរសេរបង្ហោះនៅលើទំព័រហ្វេសរបស់លោកកាលពីថ្ងៃទី២៧មីនាម្សិលមិញនេះថា «សូមជម្រាបជូនសាធារណ:ជនមេត្តាជ្រាបថា ផេកFacebookដែលបង្ហោះផ្សព្វផ្សាយរកជំនួយថាកុមារី រ័ត្ន គន្ធា ស្លាប់ មានអាស័យដ្ឋាននៅភូមិរយ៉ក ឃុំកុមារាជា ស្រុកបាទី មិនពិតទេ បច្ចុប្បន្ននាងកំពុងសម្រាកព្យាលនៅពេទ្យក្រុងភ្នំពេញទេ facebook នេះត្រូវជនអនាមិកហេកយកទៅប្រើដើម្បីគៀរគរកលុយផ្ទាល់ខ្លួន»។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការចាញ់បោកជនអនាមិកនេះបន្តទៀត។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកផេកមួយឈ្មោះ អ្នកគាំទ្រ អ្នកគ្រូ ណាលី បានបង្ហោះសារសុំជំនួយពីសប្បុរសជនដើម្បីបានលុយទិញក្ដារមឈូសឲ្យកុមារីរងគ្រោះដោយបានសរសេររៀបរាប់ថា «ទុក្ខជាន់លើទុក្ខវិនាទីចុងក្រោយនៃជីវិតហើយសូម្បីលុយទិញក្តារមឈូសក៏គ្មានដែរ បងប្អូនសូមជួយគាត់ផង ក្រគ្មានលុយធ្វើបុណ្យទេ មកដល់ពេលនេះខ្ញុំរកជំនួយត្រឹមមឈូសអោយសព្វក្មួយស្រីខ្ងុំមិនបានទេ តើស្អែកត្រូវបូជាបែបមិចទៅ ពិតជាអាណិតណាស់ សូមបងប្អូនជួយជាមឈូសដល់គ្រួសារបងខ្ងុំផង ព្រោះគ្រួសារគាត់ពិតជា ក្រីក្រ និងខ្វះខាតខ្លាំងណាស់ ក្មួយស្រីខ្ងុំ ស្លាប់ដោយសារដុះសាច់ក្នុងខួរក្បាល សុំមឈូស១តម្លៃ ២០ម៉ឺន / ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ២៥ មិនា ២០២៤ ម៉ោង 3:06 នាទី R.i.P មានកុងWing 100185431 CHOUM AULAS។

បន្ទាប់ពីការបង្ហោះរបស់ម្ចាស់គណនីនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានវេរប្រាក់មួយចំនួនតាមគណនីធនាគារ វីង ដែលម្ចាស់គណនីហ្វេសប៊ុកនោះផ្ដល់ឲ្យ ដោយមិនបានសួរនាំឲ្យបានច្បាស់លាស់ជាមុន ដែលនេះជាការចាញ់ល្បិចនៃការបោកបញ្ឆោតរបស់ក្រុមទុចរិតទាំងនេះដើម្បីតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


