Connect with us

ជីវិតកម្សាន្ដ

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

បានផុស

នៅ

ការបង្ហាញខ្លួនរបស់ Lisa សមាជិកក្រុម BLACKPINK ក្នុងការប្រកួតជម្រុះ World Cup រវាងក្រុមជម្រើសជាតិថៃ និងកូរ៉េខាងត្បូង នៅកីឡដ្ឋាន Rajamangala បង្កើតភាពរំភើបក្នុងចំណោមអ្នកគាំទ្រ និងមនុស្សជាច្រើនដែលបានឃើញរូបរាងរបស់នាងនៅខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាកក៏ដោយ ទោះនាងស្លៀកឈុតសាមញ្ញបំផុតដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់ក្ដី ប៉ុន្តែស្ទីលស្លៀកពាក់របស់ Lisa បានធ្វើឲ្យអ្នកលេង​អ៊ីនធឺណិត​សម្រុក​ចូល​ Zoom ម៉ូដ​សម្លៀក​បំពាក់​និង​គ្រឿង​លម្អនាងថា​ជាយីហោពិភពលោកមួយណា ក្នុងពេលដែលនាងជាទូតសុឆ្ទនៈឲ្យប្រេនលំដាប់​ មិនថាជាសំលៀកបំពាក់ឬគ្រឿងតុបតែងខ្លួននោះទេ។

ទន្ទឹមនោះទៀតដែរ យោងតាមប្រភពពីព័ត៌មាន babrand.thailand និង Lalisam_Closet បង្ហោះរូបភាព និងវីដេអូឃ្លីប តាមរយៈ Instargram បង្ហាញថា Lisa ស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗ រួមមាន៖

Louis Vuitton Sunway Damier Pop Cap Blue តម្លៃ ៧៣២.៥២ដុល្លារ

អាវយឺតពណ៌ស COS Oversized Tie-Detail Cropped តម្លៃ ៩៩.០៦ ដុល្លារ

ខោខូប៊យ Celine Dylan Flared Jeans With Signature In Union Wash Denim តម្លៃ ១,២៧៦.១២ដុល្លារ

ចិញ្ចៀន BVLGARI B.Zero1 ចិញ្ចៀនមាស/ពេជ្រ តម្លៃ ១៦,១៩១.៦៧ដុល្លារ

នាឡិកាដៃ ផលិតមានកំណត់ តម្លៃ ៨,២៣៥.៣១ដុល្លារ

ស្បែកជើង Adidas Gazelle Indoor Collegiate Green Gum តំលៃ១៣៧.២៦ដុល្លារ

សរុបជារួម Lisa សមាជិកក្រុម BLACKPINK ស្លៀកឈុតមួយនេះមានតម្លៃ ២៦,៦៧៧.១៨​ដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម៨ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម