សេចក្ដីជូនដំណឹង
មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
នៅព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០២៤ មីជាតិ បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រឡាញ់ជាមួយកុមារ អូទីសឹម និង ដោនស៊ីនដ្រូន” នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្តាល ស្របជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីអូទីសឹម ពិភពលោក ២មេសាក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សប្រមាណ ៣៥០នាក់។

ថ្ងៃទី ២មេសា ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹងពីអូទីសឹមពិភពលោក។ ទិវានេះត្រូវបានរៀបចំធ្វើ ឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៨មក សម្រាប់កំរិតពិភពលោក និងចាប់ពីឆ្នាំ២០១៤មក សម្រាប់ព្រះរាជាណាចក្រកម្ពុ ជា។ អូទីសឹម គឺជាជំងឺ ដែលមានកើតឡើងយ៉ាងជាក់ស្តែង និងផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំងសម្រាប់លោកអ្នកជាឪពុកម្តាយផង និងបុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះវាជាទម្រង់មួយនៃពិការភាព។ ជាមធ្យម មានមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៥០ កើតជំងឺនេះ នៅលើភពផែនដី។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការHHC បានឱ្យដឹងថា សាលាកុមារអូទីស៊ឹម នៃអង្គការHHC បានបង្កើតឡើងក្នុងរយៈពេល៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីសឹម ឱ្យបាន ចូលរៀនស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំ សាលាកុមារអូទីសឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ កាកបាទក្រហមកម្ពុជា ព្រមសប្បុរសជនជាតិ និងអន្តរ ជាតិហើយសព្វថ្ងៃនេះបានកែរសម្រួលមកជាវិទ្យាល័យអប់រំពិសេស ដែលមានកុមារពិការខ្សោយសតិបញ្ញា និងអូទីសឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥នាក់ ស្រី៦៨ ។

បន្ថែមពីនេះ លោកនាយកក៏បានសម្តែងនូវការកោតសសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជួបជុំចែករំលែកក្តីស្រឡាញ់ជាមួយកូនៗ កុមារអូទីសឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីសឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿង ឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែរ។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថាដោយមើលឃើញ ពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធ ទិវាយល់ដឹងពីកុមារអូទីសឹមពិភពលោក ក្រុមការងារ មីជាតិបានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារៈចំបាច់ រួមមានគ្រឿងឧបភោគបរិភោគ អមដោយសកម្មភាពកម្សាន្តដើម្បីចូលរួមចែករំលែកភាពសប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិទ្យាល័យនិយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗកុមារអូទីសឹម។

បន្ថែមពីនេះ លោកស្រី ក៏បានខ្ញុំអំពាវនាវដល់ឪពុកម្តាយ សូមយកចិត្តទុកដាក់និងតាមដានពីសុខភាព កូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រឱ្យបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។ ការជួយកុមារបានទាន់ពេល អាចជួយកុមារ អោយមានការរីកចម្រើនសុខមាលភាពល្អប្រសើរទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹងពីកុមារអូទីសឹមពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិនេះកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសា រសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរសម្រាប់ប្រជាជនកម្ពុជា។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


