សេចក្ដីជូនដំណឹង
មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ ទស្សនាជាលើកដំបូងក្នុងឆាកជីវិត
ខេត្តព្រះវិហារ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹកជូនទស្សនាជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុនមីជាតិ បានលើកឡើងថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ”បានប្រារព្ធឡើងមកបាន ២លើកមកហើយ ដែលសកម្មភាពមនុស្សធម៌សង្គមមួយនេះ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបំពេញក្ដីស្រមៃជូនកុមារតូចៗ តាមរយៈការនាំយកផ្ទាំងទស្សនីយភាពកុន ដែលជានិច្ចកាលចាក់បញ្ចាំងនៅតាមរោងភាពយន្ត មកជូនកុមារដែលពុំធ្លាប់បានទទួលបទពិសោធន៍ និងទស្សនាពីមុនមក។ កម្មវិធីសប្បុរសធម៌នេះបានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយសុខុមាលភាពកុមារ រួមជាមួយការឆ្លុះបញ្ចាំងពីឆន្ទៈនៃការប្តេជ្ញាចិត្តរួមគ្នា បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ក្នុងកាលៈទេសៈដែលក្រុមគ្រួសារភៀសសឹកជាច្រើនកំពុងស្ថិតនៅតំបន់ជម្លៀសសុវត្ថិភាពនៅឡើយ។


តាមរយៈការទស្សនានូវគំនូរជីវចលបែបអប់រំ មីជាតិ ជឿជាក់ថា សកម្មភាពកម្សាន្តនេះនឹងជួយបង្កើតការចងចាំដ៏សប្បាយរីករាយមួយ និងជំរុញឲ្យកុមារភៀសសឹកទាំងអស់ កើតមានក្តីស្រមៃខ្ពស់ ភ្ជាប់ជាមួយក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អរបស់ពួកគេ។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការរបស់កម្មវិធីនេះ គឺរោងភាពយន្តលេជេន ដែលបានសម្របសម្រួលក្នុងការទទួលសិទ្ធិស្របច្បាប់ក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះជូនកម្មវិធី។


ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានប្រចាំនៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការចែករំលែកទុក្ខលំបាក់ និងផ្ដល់នូវបទពិសោធន៍ និងការចងចាំដ៏រីករាយថ្មីមួយទៀតដល់កុមារភៀសសឹករាប់រយនាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត។ លោកបន្តថា ការចូលរួមពីក្រុមហ៊ុនឯកជន ដូចជា មីជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ និងអត្ថន័យខ្លាំងណាស់ ក្នុងការចូលរួមតំហែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក។


ក្នុងឱកាសនេះ ក្រុមហ៊ុនមីជាតិ ក៏បានពាំនេះយកអំណោយជាឈុតៗជូនប្អូនៗកុមាររួមមាន៖ មីជាតិ, ទឹកពិសាវីតាល់, តុក្កតា, ដបទឹក, កាបូបដាក់ប៊ិច, សៀវភៅសរសេរ, សៀវភៅផាត់រូប, ខ្មៅដៃ, ខ្មៅដៃពណ៌, ប្រដាប់ខួងខ្មៅដៃ, នំកញ្ចប់, ទឹកដោះគោ និងអាហារសម្រន់ជាមីជាតិ និងពោតផ្ទុះ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយជូនប្អូនៗកុមារភៀសសឹក។


គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” លើកទី២ អាចកើតឡើងបានក៏ដោយសារគម្រោង “ខ្មែរដើម្បីខ្មែរ” របស់ក្រុមហ៊ុនមីជាតិ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារសង្គមនេះក៏ដោយសារការនិយមគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប។ មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ។


មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


