ព័ត៌មានជាតិ
កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យវប្បធម៌ សេដ្ឋកិច្ច អប់រំ និងទេសចរណ៍
រាជធានីភ្នំពេញ និងទីក្រុងហូជីមិញមានកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យវប្បធម៌ សេដ្ឋកិច្ច ការអប់រំ និងទេសចរណ៍ជាដើម ហើយរាជធានីភ្នំពេញ ក៏ជាទីក្រុងមួយដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើនដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់។
នេះជាការលើកឡើងរបស់លោក ង្វៀម វ៉ានណាម ឧត្ដមសេនីយ៍ទោ មេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមប្រចាំទីក្រុងហូជីមិញ ខណៈលោកដឹកនាំប្រតិភូមកជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក ង្វៀម វ៉ានណាម បានមានប្រសាសន៍លើកឡើងទៀតថា៖ កម្ពុជា និងវៀតណាមឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសទាំងពីរតែងបានជួបសំណេះសំណាលនិងជូនពរគ្នាទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងគ្នា ហើយការជួបគ្នានេះក៏ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។
ទំនាក់ទំនងនៃប្រទេសទាំងពីរបានជំរុញឲ្យទីក្រុងមួយចំនួនរបស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញផងដែរ។ ក្នុងនោះទីក្រុងហូជីមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។
មិនត្រឹមតែប៉ុណ្ណោះទេ កងពលមួយចំនួនរបស់កម្ពុជារួមជាមួយនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញផងដែរដែលធ្វើឱ្យទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ វៀតណាម និងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ១៩៦៧ ដែលគិតមកដល់ពេលនេះមានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អខាងលើនេះ នាំឲ្យមានអ្នកវិនិយោគទុនវៀតណាម បានមកវិនិយោគទុននៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានការឡើងជាលំដាប់ផងដែរ។ បន្ថែមពីនេះសម្រាប់យុវជនកម្ពុជានិងយុវជនវៀតណាម យើងក៏បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។
ផ្ដើមចេញពីទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជានាពេលនេះ នឹងបន្តពូនជ្រុំទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះកាន់តែល្អបន្ថែមទៀតទៅថ្ងៃអនាគត់។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺការរឹតចំណងសាមគ្គីភាពជាមួយវៀតណាមឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៧ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ