Connect with us

នយោបាយ

ប្រធាន​សភា​មាន​ក្ដី​រំពឹង​ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយ​វៀតណាម​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ជា​«មហាអំណាច​កណ្ដាល»

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ទំនាក់ទំនង កម្ពុជា វៀតណាម គឺ​ជា​ទំនាក់ទំនង​ប្រពៃណី​ដៃ​គូរ​យុទ្ធសាស្ត្រ​ដែល​ផ្អែក​លើ​ទំនុក​ចិត្ត​នយោបាយ​ខ្ពស់​ លើ​ការ​អភិវឌ្ឍន៍​ជាប់​ស្ដែង​ដើម្បី​ប្រជាជន​ជា​ធំ​។ ខណៈ​ភាគី​វៀតណាម​​នៅ​តែ​ផ្ដល់​អទិភាព​សំខាន់​ដល់​មិត្ត​ជិត​ខាង​ទាំង​ពី​ប្រទេស​របស់​ខ្លួន​ កម្ពុជា និង​ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រធាន​សភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ទទួល​ស្វាគមន៍​​សមាជិក​ប្រចាំ​ការ​គណៈ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក គ្រិន កឹមទូ (Tran Cam Tu) នៅ​វិមាន​រដ្ឋសភា​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៦​នេះ។

​នាយ​ខុទ្ទកាល័យ​ និង​ជា​អ្នក​នាំ​ពាក្យ​ប្រធាន​រដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ជា​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា​និង​វៀតណាម ហើយ​ការ​រីកចម្រើន​របស់​ប្រទេស​ទាំង​ពីរ​ពិត​ជា​មិន​អាច​ខ្វះ​គ្នា​បាន​ទេ​។ ក្នុង​ជំនួប​នោះ​ដែល​សម្ដេច​ប្រធាន​សភា​ បាន​បង្ហាញ​ជំនឿ​ចិត្ត​លើ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​វៀតណាម ដែល​ក៏​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ តំបន់ និង​សកល​លោក​ផង​ដែរ​។

លោក​ កែវ ពិសិដ្ឋ៖ «សម្ដេច​មាន​ជំនឿ​ទុក​ចិត្ត និង​មុតមាំ​ថា​តាមរយៈ​កំណែ​ទម្រង់ និង​ការ​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ នឹង​ជួយ​ប្រទេស​វៀតណាម​បន្ត​រីកចម្រើន​ ហើយ​ក៏​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​សន្តិភាព និង​សេដ្ឋកិច្ច​តំបន់​ ក៏​ដូចជា​សកល​ទាំងមូល​។ មិត្ត​វៀតណាម​គឺ​ជា​តួអង្គ​មួយ​ដ៏​សំខាន់​សម្រាប់​ជា​អំណាច​កណ្តាល​ ហើយ​នឹង​មាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​តំបន់​អាស៊ាន​ ក៏​ដូចជា​នៅ​សកល​លោក​ទាំង​មូល​ផង​ដែរ​»

​​​ក្នុង​ជំនួប​នោះ​លោក គ្រិន គឹមទូ បាន​ជម្រាប​សម្ដេច​សភា​ធិបតី​ថា​ការ​រីក​ចម្រើន​របស់​កម្ពូជា​ និង​បន្ត​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា វៀតណាម ក៏​ដូច​ជា​ទំនាក់ទំនង​ត្រី​ភាគី​ កម្ពុជា វៀតណាម ឡាវ។ លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​រវាង​កម្ពុជា និង​វៀតនណាម ពិសេស​លើ​វិស័យ​ការពារ​ជាតិ សន្ដិសុខ និង​ការ​កសាង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ និង​ការ​សិក្សា​គ្នា​ទៅវិញ​ទៅ​មក​រវាង​យុវជន និង​យុវជន ការ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ផង​ដែរ​។

ដោយ​ឡែក​នៅ​ឆ្នាំ​២០២៧ ជា​ឆ្នាំ​ដែល​ទំនាក់​ទំនង​កម្ពុជា វៀតណាម ឈាន​ដល់​ខួប​៦០​ឆ្នាំ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផង​ដែរ​ពី​ការ​រៀបចំ​ឱ្យ​ខួប​មិត្តភាព​នេះ​កាន់​តែ​អធិកអធម ដើម្បី​បង្ហាញ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ​ទាំង​ពីរ​ក៏​ដូចជា​ជំរុញ​មិត្ត​ភាព​ល្អ​រវាង​ប្រជាជន​កម្ពុជា និង​វៀតណាម​ផង​ដែរ​។

ប្រទេស​វៀតណាម​ត្រូវ​បាន​វិទ្យាស្ដាន​ Lowy របស់​ប្រទេស​អូស្ត្រាលី ​ចាត់​ថ្នាក់​ជា​ប្រទេស​មហាអំណាច​កណ្ដាល​ក្នុង​ឆ្នាំ​២០២៥ នៅ​តំបន់​អាស៊ី និង​អូសេអានី​ ដោយ​សារ​ឥទ្ធិពល​សេដ្ឋកិច្ច​ សមត្ថភាព​ទ័ព និង​ការទូត​របស់​ប្រទេស​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម