Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ស្នើវិនិយោគិនវៀតណាមបន្តវិនិយោគនៅកម្ពុជា ខណៈកម្ពុជា-វៀតណាម នឹងជំរុញពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ

បានផុស

នៅ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី Le Minh Hung បានបន្តបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាមឱ្យកាន់តែស៊ីជម្រៅ ដោយមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ខណៈប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ពាន់លានដុល្លារអាម៉េរិក។ សម្ដេចធិបតី ក៏បានស្នើឱ្យមានការជំរុញវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung សម្ដេចធិបតី ក៏បានលើកឡើងពីការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលសម្ដេចធិបតីពណ៌នាថា ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនប្រទេសទាំងពីរឱ្យមានភាពសាមញ្ញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម លើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនាពេលអនាគត។

តាមរយៈជំនួបនៅឯកោះសេប៊ូ លោក Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការជាថ្មីម្ដងទៀតនៅវៀតណាមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម