ព័ត៌មានជាតិ
អ.គ.វ.ខេត្តព្រះសីហនុ បើកភ្លើងខៀវឱ្យបង្កើតរោងចក្រផលិតកេសកាតុង មានទុនវិនិយោគជាង៣លានដុល្លារ
ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) នារសៀលថ្ងៃទី១៧ ខែមេសា នេះ ក្រុមការងារ អ.គ.វ.ខ.ស.ន បានរាយការណ៍ជូនអង្គប្រជុំ អំពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក អង្គប្រជុំបានសម្រេចឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ អ.គ.វ.ខ.ស.ន។
អង្គប្រជុំ ក៏បានណែនាំឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័ស។អង្គប្រជុំក៏បានបញ្ជារឱ្យមន្ទីរអង្គភាពជំនាញ ត្រូវចេញអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន។
ក្នុងករណីអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ដែលមិនទាន់បានប្រតិភូកម្ម អ.គ.វ.ខ.ស.ន បានបញ្ជារឱ្យ មន្ទីរអង្គភាពសាម៉ី ត្រូវដេីរតួនាទីតាមយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ ជូនក្រសួងស្ថាប័នសាមី ដេីម្បីពិនិត្យសម្រេច។
គួររម្លឹកជូនថា កាលពីខែមិថុនា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែល ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ សមាភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក។
អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជាប្តេជ្ញារក្សាគម្របព្រៃឈើឲ្យបាន ៦០% នៅត្រឹមឆ្នាំ ២០៥០
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
-
ចរាចរណ៍៥ ថ្ងៃ ago
រដ្ឋបាលរាជធានី ស្នើពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ទាំងនេះថ្ងៃ ១៧ ឧសភា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផុតពីព្យុះព្រះអាទិត្យ ភពផែនដី អាចត្រូវវាយប្រហារដោយព្យុះវិទ្យុសកម្មមួយទៀត ក្នុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ តឿនឱ្យរដ្ឋាភិបាល ប្រញាប់បើកការដ្ឋានជីកព្រែកហ្វូណនតេជោ