ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នឹងទទួលបានការធានារ៉ាប់រងលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពពី ប.ស.ស
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនរួមមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងមន្ត្រីខុទ្ទកាល័យដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស និងមិនស្ថិតនៅក្រោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ចាប់ពីពេលអនុក្រឹត្យចេញជាធរមាន។
លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា លើសពីនេះទៀត បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ គ្រូពុទ្ធិកសិក្សា និងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិរួមមាន ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ប្រធានអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុងស្រុកខណ្ឌដែលជាមន្ត្រីមូលដ្ឋាន ក៏ទទួលបានប័ណ្ណសមាជិក ប.ស.ស ដោយធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។ ដោយឡែកសម្រាប់ទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាព នៃអនុក្រឹត្យខាងលើនេះទេ។
លោកបានពន្យល់ថា ការពង្រីកវិសាលភាពនេះជាយន្តការបន្ថែមមួយទៀតក្នុងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ដែលជាកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នេះ និងជាការធានាឱ្យមានសង្គតិភាពរវាងវិស័យសាធារណៈ និងវិស័យឯកជន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺនៅពេលដែលមានជំងឺនោះឡើយ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម៖ ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុន Toyota នៅ ជប៉ុន ប្រមូលរថយន្ត Prius ជុំវិញពិភពលោក ចាប់ពីសេរ៊ីឆ្នាំ ២០២២ ឡើងទៅចូលរោងចក្រវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រយៈពេល៣ថ្ងៃសង្ក្រាន្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១លាននាក់