Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន និងឥណ្ឌា ច្រានចោលការអត្ថាធិប្បាយរបស់លោក Biden ដែលថា ជាប្រទេសប្រកាន់ពូជសាសន៍

បានផុស

នៅ

ប្រទេសជប៉ុន និងឥណ្ឌាបានបដិសេធការកត់សម្គាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលថា ប្រទេសពួកគេជាប្រទេសប្រកាន់ពូជសាសន៍ ដែលមិនស្វាគមន៍ជនអន្តោប្រវេសន៍ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP​ នៅថ្ងៃទី០៥ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយនៅក្នុងសន្និសីទ្ធមួយថា ជប៉ុន និងឥណ្ឌាជាប្រទេស “ប្រកាន់ពូជសាសន៍” រួមជាមួយនឹងរុស្ស៊ី និងចិន ខណៈដែលសហរដ្ឋអាមេរិកគឺជាប្រជាជាតិដែលស្វាគមន៍ជនអន្តោប្រវេសន៍ ។

ប្រទេសជប៉ុនបាននិយាយថា ការវិនិច្ឆ័យរបស់លោក Biden មិនផ្អែកលើការយល់ដឹងត្រឹមត្រូវអំពីគោលនយោបាយរបស់ខ្លួននោះទេ ខណៈដែលឥណ្ឌាបានបដិសេធការអត្ថាធិប្បាយនេះ ដោយការពារខ្លួនថាជាសង្គមបើកចំហបំផុតរបស់ពិភពលោក។

បើទោះបីជាជប៉ុនត្រូវបានគេស្គាល់ថាមានជំហរតឹងរ៉ឹងលើអន្តោប្រវេសន៍ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ពលករបរទេសក្នុងការចូលមកស្នាក់នៅក្នុងប្រទេសជប៉ុន ដែលជាមធ្យោបាយមួយដើម្បីកាត់បន្ថយការថយចុះនៃអត្រាកំណើត និងការថយចុះចំនួនប្រជាជនយ៉ាងឆាប់រហ័ស ។

ចំណែកប្រទេសឥណ្ឌាដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកបានអនុម័តច្បាប់សញ្ជាតិថ្មីកាលពីដើមឆ្នាំនេះដោយកំណត់លក្ខណៈវិនិច្ឆ័យសាសនាដែលអនុញ្ញាតឱ្យមានសតិភាវូបនីយកម្មយ៉ាងឆាប់រហ័សសម្រាប់សាសនាហិណ្ឌូ ប៉ារស៊ីស ស៊ីក ពុទ្ធសាសនិក ជេន និងគ្រិស្តសាសនាដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាពីអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន។

ឆ្លើយតបនឹងបញ្ហានេះដែរ សេតវិមានបាននិយាយថា លោក Biden មិនបានប្រមាថទេ ហើយគ្រាន់តែសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគឺជាប្រជាជាតិនៃជនអន្តោប្រវេសន៍ ពោលមិនមានចេតនាធ្វើឱ្យខូចទំនាក់ទំនងជាមួយប្រទេសជប៉ុននោះទេ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន

សន្តិសុខសង្គម១៨ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះសកម្មភាពចលនាយុវជនខុសច្បាប់យកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល វាយ​រំដោះ​ចំណាប់​ខ្មាំង​បាន​៤​នាក់ តែ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ២០០​នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រថភ្លើងដែលទិញមួយទឹកពីជប៉ុន ចាប់ផ្តើមធ្វើតេស្តសាកល្បងល្បឿន មុនដាក់ឱ្យដំណើរការ

Sokha Hotels

ព័ត៌មានពេញនិយម