សេដ្ឋកិច្ច
បារាំងទាញការវិនិយោគបរទេសជាង ១៦ ប៊ីលានដុល្លារពីកិច្ចប្រជុំជំនួញប្រចាំឆ្នាំ«ជ្រើសរើសបារាំង»
ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា កិច្ចប្រជុំកំពូលជំនួញប្រចាំឆ្នាំ «ជ្រើសរើសបារាំង» ដែលចាប់ផ្ដើមនៅថ្ងៃចន្ទនេះ នឹងទាក់ទាញការវិនិយោគបរទេសចំនួន ១៥ ប៊ីលានអឺរ៉ូ (១៦,២ ប៊ីលានដុល្លារ)។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ម៉ាក្រុង បាននិយាយថា ការវិនិយោគបរទេសសរុបទាំង ១៥ ប៊ីលានអឺរ៉ូ បានមកពីគម្រោងអាជីវកម្មចំនួន ៥៦ ផ្សេងៗគ្នា ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗរួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងហិរញ្ញវត្ថុ។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំ «ជ្រើសរើសបារាំង» ធ្វើឡើងដើម្បីស្រូបយកការវិនិយោគបរទេសទៅក្នុងប្រទេសបារាំង ដោយឆ្នាំមុន វាបានទាក់ទាញការវិនិយោគបរទេសប្រមាណ ១៣ ប៊ីលានអឺរ៉ូ។ បារាំងរៀបចំកិច្ចប្រជុំនេះឡើង ក្នុងបំណងជាក់ស្ដែងដើម្បីពង្រឹងកេរ្តិ៍ឈ្មោះក្រុងប៉ារីសជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេនៅអឺរ៉ុប ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅតំបន់ចាយប្រាក់អឺរ៉ូមួយនេះ ប្រឈមមុខនឹងឱនភាពថវិកា ហើយកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ១ ក៏ស្ថិតនៅលើសន្ទុះស្ដួចស្ដើង។

កាលពីចុងសប្តាហ៍កន្លងទៅ បារាំងបាននិយាយថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon នឹងប្រកាសការវិនិយោគ ១,២ ប៊ីលានអឺរ៉ូនៅក្នុងកិច្ចប្រជុំកំពូល ក្រោយក្រុមហ៊ុនវេជ្ជសាស្រ្តឈានមុខគេ Pfizer Inc. និង AstraZeneca បានប្រកាសពីការវិនិយោគដែលមានតម្លៃសរុបជិត ១ ប៊ីលានដុល្លារ។
នៅថ្ងៃចន្ទនេះផងដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire នឹងរៀបចំកិច្ចប្រជុំទទួលនាយកប្រតិបត្តិរបស់ធនគារវិនិយោគ JPMorgan ធនាគារ Goldman Sachs ធនាគារ Morgan Stanley និងធនាគារអាមេរិក ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


