ព័ត៌មានអន្ដរជាតិ
លោក ម៉ាក្រុង ច្រានចោលលទ្ធភាពបញ្ជូនទ័ពទៅច្រក Hormuz ជាឯកតោភាគី មុនការពិគ្រោះជាមួយ អ៊ីរ៉ង់
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យទី១០ ខែឧសភា បានច្រានចោលរាល់ការដាក់ពង្រាយយោធាបារាំងជាឯកតោភាគីនៅច្រកសមុទ្រ Hormuz ដោយគ្មានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ជាមុននោះទេ។ ប៉ុន្តែ លោកបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់ទីក្រុងប៉ារីស ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារចរាចរណ៍នាវាចរណ៍ឡើងវិញ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។

យោងតាមសារព័ត៌មាន Anadolu ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី (Nairobi) រួមជាមួយប្រធានាធិបតីកេនយ៉ា លោក William Ruto លោក ម៉ាក្រុង បានថ្លែងថា៖ «មិនដែលបានគ្រោងទុក» នូវការដាក់ពង្រាយកងទ័ពជើងទឹកនៅក្នុង ច្រកសមុទ្រ Hormuz នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា បារាំងត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលដល់ការចាប់ផ្ដើមឡើងវិញនៃនាវាចរណ៍នៅច្រកសមុទ្រ ក្រោមកិច្ចសហការជាមួយអ៊ីរ៉ង់»។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានចេញព្រមានប្រឆាំងនឹងវត្តមានកងទ័ពជើងទឹកបារាំង និងអង់គ្លេសនៅជិតច្រកសមុទ្រនោះ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានព្រមានថា រាល់ការដាក់ពង្រាយកងទ័ពជើងទឹកណាមួយ នឹងត្រូវប្រឈមមុខនឹង «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
ពាក់ព័ន្ធនឹងការបញ្ជូននាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ទៅកាន់សមុទ្រក្រហម និងឈូងសមុទ្រ Aden លោក Gharibabadi បានចាត់ទុកទង្វើនេះថាជា «ការធ្វើឲ្យវិបត្តិកាន់តែរីករាលដាល» និង «ធ្វើឲ្យផ្លូវទឹកដ៏សំខាន់ក្លាយជាតំបន់យោធា»។ កាលពីថ្ងៃពុធ ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំងបានប្រកាសថា នាវា Charles de Gaulle បានឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) កាលពីថ្ងៃទី៦ ខែឧសភា ក្នុងគោលបំណងវាយតម្លៃស្ថានភាព និងរៀបចំបេសកកម្មនាវាចរណ៍ពហុជាតិ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។
យ៉ាងណាមិញ ភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ មកលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រ រួមទាំងការបិទច្រក Hormuz ផងដែរ។ បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបន្តធ្វើឡើង ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញទាំងស្រុង ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាស ១ភាគ៥ របស់ពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ម៉ាក្រុង៖ តំបន់កូកាសខាងត្បូង មិនគួរជាទីតាំងប្រជែងគ្នារបស់មហាអំណាចទេ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


