ព័ត៌មានអន្ដរជាតិ
លោក ម៉ាក្រុង៖ តំបន់កូកាសខាងត្បូង មិនគួរជាទីតាំងប្រជែងគ្នារបស់មហាអំណាចទេ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ថា តំបន់កូកាសភាគខាងត្បូង (South Caucasus) មិនគួរក្លាយជា «លំហនៃមហាអំណាចខាងក្រៅប្រជែងគ្នា» នោះទេ ផ្ទុយទៅវិញ វាគួរតែដើរតួជា «ផ្លូវបំបែក» ដែលតភ្ជាប់រវាងអឺរ៉ុប អាស៊ីកណ្តាល និងមជ្ឈិមបូព៌ាវិញ។

យោងតាមការចេញផ្សាយពីសារព័ត៌មានតួកគី Anadolu (AA) ប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស បានថ្លែងនៅក្នុងវេទិកា Yerevan Dialogue ថា តំបន់កូកាសខាងត្បូង( (គឺជាតំបន់ភូមិសាស្ត្រដ៏សំខាន់មួយដែលស្ថិតនៅចន្លោះ សមុទ្រខ្មៅ និងសមុទ្រ Caspian រួមទាំងចំណុចប្រសព្វរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ) មិនត្រូវក្លាយជាទីលានសម្រាប់មហាអំណាចប្រជែងឥទ្ធិពលគ្នា ឬជាកម្មវត្ថុនៃការដណ្តើមគ្នារបស់ចក្រភពណាមួយនោះទេ ប៉ុន្តែវាគឺជាតំបន់ដែលមានអធិបតេយ្យភាពផ្ទាល់ខ្លួន។
លោក ម៉ាក្រុង ក៏បានបញ្ជាក់ដែរថា «ខ្ញុំដឹងថាអស់រយៈពេលជាយូរមកហើយ មនុស្សជាច្រើនជឿថា ជោគវាសនារបស់អាមេនី អាចស្ថិតនៅក្រោមអ្វីដែលគេហៅថា ស្លាបការពាររបស់រុស្ស៊ីតែប៉ុណ្ណោះ។ ប៉ុន្តែសង្រ្គាមឆ្នាំ ២០២០ បានបង្ហាញថា ការការពារនេះ មិនគួរឲ្យទុកចិត្តដូចដែលមនុស្សជាច្រើនបានគិតនោះទេ»។ លោកបានបន្ថែមថា តំបន់កូកាសភាគខាងត្បូង ត្រូវបានគេមើលឃើញជាយូរមកហើយថា ជាតំបន់ដែលត្រូវបានកំណត់រូបរាងដោយមហាអំណាចខាងក្រៅ។
លោក ម៉ាក្រុង បានលើកឡើងទៀតថា ប្រទេសអាមេនីបានធ្វើការសម្រេចចិត្តដ៏ក្លាហាន និងចាំបាច់បំផុត តាមរយៈការជំរុញគំនិតផ្តួចផ្តើមសន្តិភាព និងការស្វែងរកដោយធ្វើឲ្យមានភាពប្រក្រតីនៃទំនាក់ទំនងជាមួយប្រទេសអាស៊ែបៃហ្សង់។ជាក់ស្ដែង ដំណើរការនេះបានជួយឲ្យគន្លងផ្លូវនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព។
លោក ក៏បានអំពាវនាវឲ្យមានការបើកព្រំដែនតំបន់ឡើងវិញទាំងអស់ រួមទាំងព្រំដែនរវាងប្រទេសអាមេនី, អាស៊ែបៃហ្សង់ និងតួកគី ដោយអះអាងថា «ព្រំដែនត្រូវតែបើក គឺព្រំដែនទាំងអស់ ហើយត្រូវតែបើកឲ្យបានពេញលេញផងដែរ។ នេះគឺជាអ្វីដែលអាចដោះសោឱកាសសេដ្ឋកិច្ចពេញលេញ និងអនុញ្ញាតឲ្យមានផ្លូវនៃសន្តិភាព ជាជាងជម្លោះចក្រពត្តិនិយមនៅក្នុងតំបន់កូកាសខាងត្បូង»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


