ព័ត៌មានជាតិ
ទិន្នផលប័រក្នុងខេត្តមណ្ឌលគិរី កសិករទើបប្រមូលផលបានពី ៥-១០% ប៉ុណ្ណោះ
បើតាមការបញ្ជាក់ពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឱ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្ននេះ ទិន្នផលផ្លែប័រនៅក្នុងខេត្តមណ្ឌលគិរី ប្រជាកសិករទើបតែប្រមូលផលបានតិចតួចប៉ុណ្ណោះចន្លោះពី ៥% ទី ១០% នៃទិន្នផលសរុបទូទាំងខេត្ត។

ទិន្នផលដែលទើបប្រមូលបានតិចតួច ភាគច្រើនបានដឹកចេញទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមលោក សុង ឃាង។
សព្វថ្ងៃនេះផ្លែប័រមណ្ឌលគិរីតម្លៃទៅតាមគុណភាពដោយក្នុង ១គីឡូ អាចលក់បានចន្លោះពី ៥ ពាន់រៀល ទៅដល់ ១ ម៉ឺនរៀល ដែលតម្លែនេះប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុនដែរ។
ស្របទៅនឹងការប្រមូលផល ការដាំដំណាំផ្លែប័រនៅក្នុងខេត្តមណ្ឌលគិរីក៏ប្រឈមនឹងបញ្ហាអាកាសធាតុផងដែរ ដែលឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យផ្លែប័រមិនសូវធំ និងលូតលាស់បានល្អដូចឆ្នាំមុនៗ ព្រមទាំងធ្វើឱ្យទិន្នផលមានការថយចុះផងដែរ។
ជាក់ស្តែង សម្រាប់ការនាំចេញមកកាន់ទីផ្សាររាជធានីភ្នំពេញបច្ចុប្បន្ន មិនមានឈ្មួញកណ្ដាលមកបញ្ជាទិញនោះទេ គឺប្រជាកសិករនាំចេញដោយខ្លួនឯង តាមរយៈការបញ្ជាទិញពីអ្នកលក់នៅទីផ្សាររាជធានីភ្នំពេញ និងអ្នកធ្លាប់ទិញកាលមុន។

លោក សុង ឃាង បានបញ្ជាក់ថា រដូវប្រមូលផលផ្លែប័រនៅក្នុងខេត្តមណ្ឌលគិរីចាប់ពីចន្លោះខែ មិថុនា ដល់ សីហា ទៅតាមប្រភេទពូជប័រនីមួយៗ។ បច្ចុប្បន្ន កសិករប្រមូលផលពូជប័រធម្មតាប៉ុណ្ណោះ ដែលជាពូជមានដាំតាំងពីទសវត្សឆ្នាំ ៨០។ យ៉ាងណា បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី កសិករនឹងធ្វើការប្រមូលផលពូជប័រមួយប្រភេទទៀត ដែលគេហៅថា ពូជ៣៤ ប៉ុន្តែពូជនេះគឺជាពូជប័រនាំចូល ហើយខែកក្កដា និងសីហា អាចឈានចូលប្រមូលផលប័រមួយប្រភេទទៀតដែលគេហៅថាជាពូជ២៥។

ផ្ទៃដីដាំដុះដំណាំផ្លែប័រនៅទូទាំងខេត្តមណ្ឌលគិរី មានរង្វង់ ៤០០ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ២០០ ហិតាប៉ុណ្ណោះ។ ក្រៅពីដំណាំផ្លែប័រក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្នក៏មានដំណាំសក្ដានុពលមួយចំនួនទៀតដែលកំពុងប្រមូលផលដូចជា ក្រូច ផាសសិន និងទុរេន សម្រាប់នាំចេញយកទៅផ្គត់ផ្គង់តម្រូវការទីផ្សាររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


