ព័ត៌មានជាតិ
លោក ស សុខា រម្លឹកសារដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»
«អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក» មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាស ប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះ មកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេស ដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។
ភ្ជាប់នឹងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ លោក ស សុខា បានស្ញើចសរសើរ ជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ីគ្នា នៃបញ្ហា ឧទាហរណ៍ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។

សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ ១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃមេរោគអេដស៍ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់បំផុតនៅឆ្នាំ១៩៩៨។ ក្នុងស្ថានភាពនៃការរីករាលដាលមេរោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់ការរាលដាល នៃមេរោគនេះ។
ដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ នៅក្នុងចន្លោះឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកការទប់ស្កាត់ការរីករាលដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្ន លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


