ព័ត៌មានជាតិ
លោក ស សុខា លើកទឹកចិត្តគ្រូបង្រៀនបន្តអប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត
ពីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស សុខា បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវបន្តបំផុសស្មារតីអប់រំកុមារពីវ័យក្មេងឱ្យយល់ដឹងពីតម្លៃនៃការសិក្សា ព្រោះកុមារប្រៀបដូចជាក្រដាសសមួយសន្លឹក ដែលងាយនឹងទទួលយកការបណ្តុះបណ្តាល និងការអប់រំ។

ភ្ជាប់នឹងការលើកឡើងអំពីសារៈសំខាន់នៃការចូលរួមរបស់អាណាព្យាបាលឱ្យបានសកម្មខ្លាំងក្លា ដើម្បីបង្កលក្ខណៈគាំទ្រដល់ការអប់រំកុមារតូចជាកូនចៅរបស់ខ្លួន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការតម្រង់ទិស និងការផ្តល់ចំណេះដឹង ជាមូលដ្ឋានគ្រឹះល្អៗចាប់ពីវ័យតូច គឺជារឿងចាំបាច់បំផុតដើម្បីពត់លម្អអត្តចរិត បណ្តុះសីលធម៌ និងត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិនៅពេលអនាគត។

លោកបានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវរួមគ្នាបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដានការសិក្សា និងការរស់នៅរបស់កុមារ ឱ្យបានជាប់លាប់ និងបានលើកទឹកចិត្តឱ្យបង្កើនការយកចិត្តទុកដាក់លើសុខភាព អនាម័យ និងសីលធម៌នៃការរស់នៅរបស់សិស្សានុសិស្ស ដោយត្រូវចាត់ទុកថា សាលារៀនគឺជាផ្ទះទីពីរ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងគុណធម៌ដ៏ប្រពៃ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់កូនចៅជំនាន់ក្រោយៗទៀត ឱ្យទទួលបាននូវការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាដ៏ល្អប្រសើរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


