សេដ្ឋកិច្ច
Starbucks ប្រឈមនឹងសង្រ្គាមតម្លៃនៅចិន ខណៈកាហ្វេគូប្រជែងស្ទុះការលក់ក្នុងតម្លៃថោកជាង
ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងសម្រាប់ការលក់របស់ខ្លួននៅក្នុងប្រទេសចិន ដោយសារតែការរីកស្ទុះយ៉ាងឆាប់រហ័សរបស់គូប្រជែងផ្សេងៗ ដែលលក់កាហ្វេក្នុងតម្លៃទាបជាង ដែលការណ៍នេះធ្វើឱ្យមាន «សង្រ្គាមតម្លៃ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកួតប្រជែងតឹងតែងសម្រាប់ Starbucks ដែលស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីអ្នកវិនិយោគរួចស្រាប់ទៅហើយ ដោយសារតែការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗបំផុតទាំង២របស់ខ្លួន រួមមានសហរដ្ឋអាមេរិក និងចិន។ កាលពីឆ្នាំមុន ម៉ាកកាហ្វេក្នុងស្រុកចិន Luckin Coffee បានជាប់ចំណាត់ថ្នាក់កំពូល លើការលក់ប្រចាំឆ្នាំជាលើកដំបូង។
យ៉ាងណាមិញ ខណៈ Starbucks បានកាត់បន្ថយការងាររបស់ខ្លួននៅចិន អ្នកគ្រប់គ្រងប្រចាំប្រទេសបានជឿជាក់ថា ខ្លួនមិនចាំបាច់ចូលទៅក្នុងការប្រកួតប្រជែងតម្លៃទាបនោះទេ។ នាយិកាប្រតិបត្តិក្រុមហ៊ុន Starbucks ប្រចាំប្រទេសចិន លោកស្រី Belinda Wong បានថ្លែងកាលពីខែមករាថា៖ «យើងមិនចាប់អារម្មណ៍ ក្នុងការប្រឡូកទៅក្នុងសង្រ្គាមតម្លៃទេ។ យើងកំពុងផ្តោតលើការចាប់យកគុណភាពខ្ពស់ ប៉ុន្តែនៅតែអាចរកប្រាក់ចំណេញ កំណើនប្រកបដោយនិរន្តរភាព»។
ទោះបែបនេះក្ដី អ្នកវិភាគ ទិន្នន័យពីការត្រួតពិនិត្យរបស់រ៉យទ័រ និងការបង្ហោះលើបណ្ដាញសង្គមរបស់អតិថិជន បានចង្អុលបង្ហាញពីការកើនឡើងនៃប័ណ្ណបញ្ចុះតម្លៃដែល Starbucks ផ្ដល់ជូនតាមរយៈកម្មវិធីខ្នាតតូច ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់របស់អ្នកផលិតកាហ្វេនៅលើកម្មវិធី Douyin (វេទិកា TikTok ក្នុងស្រុកចិន) និងវេទិកាកម្មង់កាហ្វេផ្សេងៗ។

គេមើលឃើញថា សង្រ្គាមតម្លៃកាហ្វេក្នុងប្រទេសចិន កើតឡើងចំពេលអត្រាបរិត្តផរណាជាប់លាប់ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរលើការកាត់បន្ថយការចំណាយរបស់អតិថិជន ខណៈសេដ្ឋកិច្ចត្រដាបត្រដួសនឹងការស្ទុះងើបឡើងវិញ ហើយប្រាក់ឈ្នួលក៏នៅជាប់គាំងទ្រឹង។
នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kantar Worldpanel នៅប្រទេសចិន លោក Jason Yu បាននិយាយថា ជាអកុសលសម្រាប់ Starbucks វាពិតជាគ្មានជម្រើសក្រៅពីការប្រកួតប្រជែងតម្លៃក្នុងកម្រិតណាមួយ នៅលើទីផ្សារដែលការប្រយុទ្ធតម្លៃទាបបានក្លាយជា «រឿងធម្មតាថ្មី» នោះទេ។ លោកបានបន្ថែមថា៖ «ការពង្រឹងការផ្តល់ជូនពិសេស និងការបង្កើនការផ្សព្វផ្សាយ ភាពសកម្មខ្លាំងនៅលើបណ្ដាញសង្គម គឺជាការផ្លាស់ប្តូរដ៏សំខាន់ដើម្បីរក្សាជំហររបស់ពួកគេ ដូច្នេះចំណែកទីផ្សារនឹងមិនត្រូវបាត់បង់បន្ថែមទៀតនោះទេ»។
យ៉ាងណាមិញ លោក Yu បានគូសបញ្ជាក់ថា ទោះបីជាតម្លៃនឹងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់អតិថិជននាពេលអនាគតដ៏ខ្លីខាងមុខក្ដី ក៏ Starbucks នឹងមិនយកឈ្នះការប្រកួតប្រជែងដោយការបញ្ជុះតម្លៃផលិតផលខ្លួនដល់កម្រិតទាបនោះដែរ។ លោកថ្លែងថា ក្រុមហ៊ុនអាមេរិកនេះគួរតែបន្តជាមួយនឹងយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការផ្តល់ជូននូវគុណភាពផលិតផល ដែលគូប្រជែងរបស់ខ្លួនមិនអាចផ្គូផ្គងបាន៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


