ព័ត៌មានអន្ដរជាតិ
សង្រ្គាមតម្លៃនៅចិន ជំរុញឱ្យ Starbucks បញ្ចុះតម្លៃកាហ្វេដើម្បីប្រកួតប្រជែង
ក្រុមហ៊ុនហាងកាហ្វេអាមេរិក Starbucks នៅចិន នាថ្ងៃចន្ទនេះ បានប្រកាសពីការបញ្ចុះតម្លៃនៃមុខកាហ្វេរបស់ខ្លួនជាមធ្យម ៥ យន់ (០,៧០ ដុល្លារ) ទូទាំងប្រទេស ចំពេលការប្រកួតប្រជែងក្នុងសង្រ្គាមតម្លៃកាន់តែក្ដៅឡើងៗ ខណៈអតិថិជនបង្កើនការប្រុងប្រយ័ត្នចំពោះការចំណាយរបស់ខ្លួនដោយសារបញ្ហាសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងសេចក្ដីប្រកាសចេញផ្សាយនៅលើបណ្ដាញសង្គមចិន Weixin ក្រុមហ៊ុន Starbucks បាននិយាយថា ខ្លួននឹងផ្តល់ជូននូវតម្លៃសមរម្យសម្រាប់ភេសជ្ជៈរាប់សិបមុខ រួមទាំងភេសជ្ជៈមិនមែនកាហ្វេ និងហ្វ្រាបពូឈីណូ (Frappuccino) ចាប់ពីថ្ងៃអង្គារ។
គេសម្គាល់ឃើញថា ចិនគឺជាទីផ្សារលក់ធំទី២របស់ក្រុមហ៊ុន Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែការប្រកួតប្រជែងនៅទីនោះមានភាពស្វិតស្វាញ ខណៈអ្នកប្រើប្រាស់បានចំណាយតិច ដោយសារតែបញ្ហាសេដ្ឋកិច្ចនិងការព្រួយបារម្ភខាងវិស័យការងារ។
បើតាម Starbucks ការបញ្ចុះតម្លៃ នឹងធ្វើឱ្យគ្រឿងផឹករបស់ខ្លួនមានតម្លៃទាបបំផុតត្រឹម ២៣ យន់។ ដៃគូប្រកួតប្រជែងក្នុងស្រុកចិន ដូចជាកាហ្វេ Luckin និង Cotti លក់គ្រឿងផឹករបស់ខ្លួនក្នុងតម្លៃទាបបំផុតត្រឹម ៨,៨ យន់។ ជាមួយនឹងការបញ្ចុះតម្លៃផង តម្លៃគ្រឿងផឹកខ្លះធ្លាក់ចុះទាបរហូតដល់ ២,៩ យន់។
យ៉ាងណាមិញ ប្រភពស្និទ្ធនឹង Starbucks បាននិយាយថា ការបញ្ចុះតម្លៃរបស់ខ្លួន មិនមែនដើម្បីការប្រកួតប្រជែងក្នុងស្រុកចិននោះទេ ប៉ុន្តែជាការទាក់ទាញអតិថិជនពេលរសៀល ឱ្យបានកាន់តែច្រើន។ Starbucks ធ្លាប់បាននិយាយពីមុនថា ខ្លួននឹងមិនចូលរួមក្នុងសង្គ្រាមតម្លៃទេ។ ប៉ុន្តែក្រុមហ៊ុននេះ ក៏ចេញមុខភេសជ្ជៈ ដែលមានទំហំតូចជាងមុន និងថែមទាំងបានចេញប័ណ្ណបញ្ចុះតម្លៃសម្រាប់អតិថិជនទៀតផង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


