វប្បធម៌ ជំនឿ
ការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ផ្តើមពីស្អែកនេះទៅ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និងភាពស្រស់ស្អាតនៃការច្រៀង ចម្រៀងជាពួក។ ការប្រកួតនេះ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និងអ្នកចូលរួមជាង ២០០នាក់មកពី ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួត នៅថ្ងៃទី២៩ ខែឧសភា នៅសាលមហោស្រពចតុមុខ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងនាំមកនូវឱកាសពិសេសមួយក្នុងការពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍវប្បធម៌ និងសិល្បៈ នៅកម្ពុជា រួមទាំងពិភពលោក។ បន្ថែមពីនេះ ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤នេះ ក្រៅពីការប្រកួតប្រជែង ក៏ជាការអបអរវប្បធម៌នៃប្រទេសនីមួយៗរៀងៗខ្លួន បង្ហាញនូវសោភណភាព គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។ លោកស្រី ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឱ្យមានការកសាង និងអភិវឌ្ឍន៍ដល់យុវជនជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់នៃវប្បធម៌របស់ពួកគេ។

រីឯ លោកស្រី កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះគឺជាលើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីនេះ ដើម្បីលើកស្ទួយដល់វិស័យវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ និងជាឱកាសមួយដល់អ្នកចូលរួមប្រកយតមកពីបណ្តាលប្រទេសនានាបង្ហាញពីសិល្បៈ វប្បធម៌ និងផ្លាស់ប្តូរគ្នាទៅវិញទៅមក។ លោកស្រី សង្ឃឹមថា ការប្រកួតចម្រៀងជាពួកអន្តរជាតិនេះ ក្លាយជានិមិត្តរូបនៃសន្តិភាព មិត្តភាព និងការយោគយល់គ្នារបស់ប្រជាជាតិទាំងមូល។ លោកស្រី ក៏ជូនពរដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រកួតទទួលបានជោគជ័យ និងស្នាក់នៅកម្ពុជាប្រកបដោយភាពរីករាយ ដែលមិនអាចបំភ្លេចបាន។

ចំណែកលោក Johan Rooze តំណាងរបស់ស្ថាប័ន INTERKULTUR បានអះអាងថា ទោះបីនេះជាលើកទី១នៃការចាប់ផ្តើមកម្មវិធីនេះ ប៉ុន្តែ លោកជឿជាក់ថានឹងទទួលបានភាពជោគជ័យ។ ក្រៅពីការប្រឡងចម្រៀងជាពួក ក៏មានរៀបចំកម្មវិធិផ្សេងៗទៀតសម្រាប់អ្នកចូលរួម ដូចជាការប្រគំតន្រ្តី សិក្ខាសាលា សកម្មភាពអប់រំជាច្រើន ជាមួយនឹងមិត្តភាព។ លោកពិតជាសប្បាយចិត្ត ដែលបានឃើញអ្នកស្រឡាញ់ចម្រៀងជាពួកច្រើនរូប ច្រៀង រាំ សិក្សា និងជួបជុំគ្នាបែបនេះ។ បន្ថែមពីនេះ លោកក៏បានឧទ្ទេសនាម សមាជិកនៃគណៈមេប្រយោគក្នុងកម្មវិធីនេះមានដូចជា មេប្រយោគមកពីប្រទេសថៃ គឺបណ្ឌិត Jody Pawasut Piriyapongrat មកពីប្រទេសស៊ុយអ៊ែត គឺ លោក Peder Karisson និងមកពីកម្ពុជា គឺលោក ឃួន សិទ្ធិសក្តិ ដែលគណៈមេប្រយោគទាំង៣រូប សុទ្ធតែជាអ្នកជំនាញដ៏ពូកែ ដោយលោកជឿជាក់ថា ពួកគាត់នឹងធ្វើការងារដ៏ល្អក្នុងអំឡុងពេលហ្វឹកហាត់ សិក្ខាសាលា និងការប្រកួតប្រជែងក្នុងពេលខាងមុខ។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ រៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកួតប្រជែងនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ ។ ជារួមគ្នានេះដែរ ក្រុមចម្រៀងនឹងចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី “ការប្រគុំតន្ត្រីមិត្តភាព” នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី ៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៤។ ចំពោះការបញ្ចប់ គឺ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ៕




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


