Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍៖ ការងារអន្តោប្រវេសន៍ ដើរតួនាទីដ៏សំខាន់លើខឿនការពារសន្តិសុខជាតិ

បានផុស

នៅ

ការងារអន្តោប្រវេសន៍ បានដើរតួនាទីដ៏សំខាន់លើខឿនការពារសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការពង្រឹងច្បាប់អន្តោប្រវេសន៍​ ជាអាទិ៍។ នេះជាអនុសាសន៍របស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលរម្លឹកឡើងដោយអគ្គនាយកអន្តោប្រវេសន៍ទៅកាន់មន្ត្រីក្រោមឱវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរម្លឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍នូវអនុសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា គឺលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកការងារអន្តោប្រវេសន៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាការគ្រប់គ្រង ការចេញ-ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍​ ក៏ដូចជាទប់ស្កាត់មិនឱ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់​នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីការអនុសាសន៍របស់ប្រមុខក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ ពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ខាងលើឱ្យបានល្អ។

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ​ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឱ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម