Connect with us

KPT+

ឆាប់ដូរភ្លាម បើរាល់ថ្ងៃប្រើលេខកូដទាំងនេះ ជាមួយកុងធនាគារ ប្រយ័ត្នគេលួចលុយខ្ទេច

បានផុស

នៅ

ធ្លាប់អត់? មិនហ៊ានដាក់លេខកូដកុងធនាគារពិបាកៗទេ ព្រោះខ្លាចភ្លេច បែរជាយកថ្ងៃខែឬឆ្នាំកំណើត ធ្វើជាលេខកូដ៤ខ្ទង់ជំនួសវិញ។

(រូបថត៖ Unilad)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាច្បាស់ជាងាយស្រួលសម្រាប់អ្នក ហើយវាក៏ងាយស្រួលសម្រាប់ Hacker ក្នុងការលួចយកលុយរបស់អ្នកខ្ទេចគ្មានសល់ពីគណនីដូចគ្នា។

មិនត្រឹមប៉ុណ្ណឹង ការដាក់លេខកូដស្រួលពេក ក៏អាចបណ្តាលឲ្យអ្នកត្រូវជួបហានិភ័យ ពីមនុស្សនៅជុំវិញខ្លួនផងដែរ ព្រោះពួកគេអាចស្មានដឹង។

(រូបថត៖ DataGenetics)

តាមការចុះផ្សាយរបស់ Unilad នាពេលថ្មីៗនេះ, ការវិភាគទិន្នន័យដែលចេញផ្សាយដោយ Nick Berry នៃគេហទំព័រ DataGenetics បានគណនាលេខកូដ រកឃើញលេខកូដ៤ខ្ទង់ដ៏សាមញ្ញាចំនួន១០ ដែលប្រឈមហានិភ័យនៃការ Hack ឬលួចយកលុយពីកុងធនាគារអ្នកគ្មានសល់៖

លេខកូដ៤ខ្ទង់ទាំង១០រួមមាន៖

  1. 1234
  2. 1111
  3. 0000
  4. 1212
  5. 7777
  6. 1004
  7. 2000
  8. 4444
  9. 2222
  10. 6969

តើក្នុងចំណោមលេខកូដទាំង១០ខាងលើ មានមួយណាជារបស់អ្នកទេ? បើមានឆាប់ប្តូរចេញជាបន្ទាន់ទៅ!

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម