ព័ត៌មានអន្ដរជាតិ
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ CC times ជាភាសាចិន នៅល្ងាចថ្ងៃអង្គារ៍ នេះ។

តំណែងរបស់ លោក Wang Wenbin នៅកម្ពុជា គឺជំនួសលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលចប់អាណត្តិការងារកាលពីពេលថ្មីៗនេះ។
លោក Wang Wenbin គឺជាមន្ត្រីដែលមានប្រជាប្រិយភាពមួយរូប ក្នុងកិច្ចការនយោបាយការបរទេស។ លោក កើត នៅឆ្នាំ១៩៧១។ អ្នកការទូតវ័យ ៥៣ឆ្នាំ រូបនេះ ធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ លោកក៏ធ្លាប់បំពេញការងារជាមន្ត្រីការទូតប្រចាំប្រទេសម៉ូរីស និងសេណេហ្គាល់ មុនក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផ្លូវការ លោកកាន់ការងារជាអ្នកនាំពាក្យក្រសួងការបរទេសចិន។
យ៉ាងណាគេ មិនទាន់ដឹងថា លោក Wang Wenbin នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលកាន់តំណែង ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ។
គួរជម្រាបជូនបន្តិចថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


