ព័ត៌មានជាតិ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថា ការលួចឆ្លងដែនចូលមកកម្ពុជា មានការថយចុះច្រើន
ស្ថានភាពនៃការលួចឆ្លងដែនរបស់ជនបរទេសចូលមកកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ គឺមានការថយចុះគួរឱ្យកត់ សម្គាល់ បន្ទាប់ពីការអនុវត្តយ៉ាងតឹងរឹងច្បាប់អន្តោប្រវេសន៍ និងការរឹតបន្ដឹងវិធានការតាមច្រកទ្វារព្រំដែន។ នេះជាការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

តែយ៉ាងណាមិញ លោក ទូច សុខៈ បានទទួលស្គាល់ថា ជនល្មើសដែលមានបំណងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា គឺនៅតែមានលំហូរឆ្លងដែនខុសច្បាប់ ដើម្បីគេចវេសពីសមត្ថកិច្ចជំនាញ។ ប៉ុន្តែលោក បញ្ជាក់ថា ស្ថានភាពនៃការលបលួចឆ្លងដែនចូលទៅរដ្ឋណាមួយ ជាទូទៅ តែងកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើពិភពលោក មិនថាតែកម្ពុជានោះឡើយ។
បើទោះបីជាការលួចឆ្លងដែនខុសច្បាប់នៅមានក៏ពិតមែន តែលោក ទូច សុខៈ បានអះអាងថា មានការថមថយចុះច្រើន។ លោក បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ទទួលស្គាល់ថា ជនល្មើស ឬអ្នកដែលមានបំណងនៅក្នុងការលបលួចឆ្លងដែន គឺនៅតែមាន…ប៉ុន្តែថាឱ្យកើនឡើង គឺមិនកើនឡើងទេ គឺថមថយឱ្យកត់សម្គាល់ បន្ទាប់អនុវត្តច្បាប់អន្តោប្រវេសន៍ និងការរឹតបន្ដឹងច្រកទ្វារទាំងបី ផ្លូវគោក ទឹក និងអាកាស ជាដើម»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ក៏គូសបញ្ជាក់ពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃក្នុងការបន្តអនុវត្តឱ្យកាន់ តែម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងការចេញចូលប្រទេស ការរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមច្រកទ្វារព្រំដែនគោក ទឹក និងច្រកទ្វារអាកាសរបស់កម្ពុជា ដើម្បីកាត់បន្ថយថែមទៀតនូវការឆ្លងដែនខុសច្បាប់ចូលកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


