កីឡា
ក្រុមហ្សកហ្ស៊ីទទួលបានប្រាក់រង្វាន់ជាង១០លានដុល្លារ ក្រោយឈ្នះព័រទុយហ្គាល់
លោក Bidzina Ivanishvili អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីបានសន្យាផ្តល់ប្រាក់ចំនួន៨.៤លានផោន (ជាង១០លានដុល្លារអាមេរិក) ដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសខ្លួនដែលកំពុងធ្វើបានល្អក្នុងពានរង្វាន់ Euro ឆ្នាំ២០២៤ ។
ក្រុមហ្សកហ្ស៊ីដឹកនាំដោយអតីតខ្សែការពារសញ្ជាតិបារាំងលោក Willy Sagnol បានយកឈ្នះព័រទុយហ្គាល់ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ហើយបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ EURO ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ។
លោក Bidzina Ivanishvili អតីតនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី បាននិយាយថា ការឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់គឺជាប្រវត្តិសាស្ត្រ និងជាក្តីសុបិន។ បុរសវ័យ៦៨ឆ្នាំបានសន្យាបរិច្ចាគប្រាក់ចំនួន៨.៤លានផោនបន្ថែមទៀតដល់ក្រុមនិងបុគ្គលិកគ្រូបង្វឹក ប្រសិនបើពួកគេអាចយកឈ្នះអេស្ប៉ាញនៅវគ្គ១៦ក្រុមចុងក្រោយ។
ទ្រព្យសម្បត្តិរបស់លោក Bidzina Ivanishvili ត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ប្រហែលជា ៣.៨៧ ពាន់លានផោន (ជាង៤ពាន់លានដុល្លារអាមេរិក)។ ទោះបីជាលោកបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីបានធ្វើការត្រឹមតែ១២ខែ ប៉ុន្តែលោកនៅតែមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសក្នុងនាមជាប្រធានកិត្តិយស៕
ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


