កីឡា
អបអរសាទរ! អេស្ប៉ាញ បានក្លាយជាក្រុមឈ្នះជើងឯក Euro ច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាក្រុមជម្រើសជាតិតែមួយគត់ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប (Euro) ច្រើនជាងគេបំផុត បន្ទាប់ពីបានយកឈ្នះឈ្នះអង់គ្លេស ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤។

ការប្រកួតវគ្គទី១ អេស្ប៉ាញ វាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ ដោយសារអង់គ្លេសព្យាយាមការពារយ៉ាងខ្លាំង។ នៅវគ្គទី២បានត្រឹមតែពីរនាទីប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធ Williams ស៊ុតចូលជួយអេស្ប៉ាញ ១-០ ដើម្បីបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំង។ យ៉ាងណា ខ្សែប្រើប្រយុទ្ធ Cole Palmer បានស៊ុតជួយអង់គ្លេសតាមស្មើ ១-១ នៅនាទី៧៣ មុនពេលគ្រាប់បាល់ជ័យជម្នះ ២-១ នៅនាទីទី៨៦ដោយខ្សែប្រយុទ្ធ Olyrzabal ជួយឲ្យ អេស្ប៉ាញ គ្រងជើងឯកឆ្នាំ២០២៤។

អង់គ្លេស បានត្រឹមជើងឯករងជាលើកទី២ បន្ទាប់ពីបានត្រឹមជើងឯករងដូចគ្នាកាលពីឆ្នាំ២០២០។

ជ័យលាភី
- អេស្ប៉ាញ ជាម្ចាស់ជើងឯក Euro ប្រចាំឆ្នាំ២០២៤
- អង់គ្លេស ជាជើងឯករង Euro ប្រចាំឆ្នាំ២០២៤
- កីឡាករ Rodri ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ឆ្នាំ២០២៤
- កីឡាករ Lamine Yamal ជាម្ចាស់ពានកីឡាករវ័យក្មេងឆ្នើមប្រចាំ២០២៤
- កីឡាករ Dani Olmo ជាម្ចាស់ពាន អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(៣គ្រាប់)

គិតរហូតដល់ពេលនេះ អេស្ប៉ាញ បានក្លាយជាក្រុមនៅអឺរ៉ុបតែមួយគត់បានឈ្នះជើងឯកច្រើនជាងគេគឺ៤ដង ក្នុងនោះឈ្នះនៅឆ្នាំ១៩៦៤ ២០០៨ ២០១២ និងថ្មីបំផុត២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់ឈ្នះ៣ដង អ៉ីតាលី២ដង បារាំង២ដង រុស្ស៊ី១ដង ឆេក១ដង ព័រទុយហ្គាល់១ដង ស្កូវ៉ាគី១ដង ហូឡង់១ដង ដាណឺម៉ាក១ដង និងក្រិក១ដង៕











អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


