កីឡា
Messi ធ្លាប់ងូតទឹកឲ្យទារក Yamal ត្រូវលេងប៉ះគ្នាក្នុងពាន Finalissima
យុវជនឆ្នើមជម្រើសជាតិអេស្ប៉ាញ Lamine Yamal នឹងលេងតទល់ជាមួយរៀមចម្បង Lionel Messi ក្នុងពានរង្វាន់ Finalissima ឆ្នាំ២០២៥ បន្ទាប់ពីអ្នកទាំងពីរបានជួយឲ្យជម្រើសជាតិរបស់ខ្លួនឈ្នះពានរង្វាន់ប្រចាំទ្វីបរៀងៗខ្លួន។

យុវជន Lamine Yamal អាយុ១៧ឆ្នាំបានជួយក្រុមជម្រើសជាតិ អេស្ប៉ាញ ឈ្នះពានរង្វាន់ Euro 2024 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល ២-១។ រូបគេបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍។
នៅថ្ងៃជាមួយគ្នានេះ Lionel Messi បានជួយក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះជើងឯក Copa America 2024 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ កូឡុំប៊ី ដោយលទ្ធផល ១-០ ក្នុងការរប្រកួតដែលប្រើពេលរហូតដល់១២០នាទី។

ម្ចាស់ជើងឯកទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកទ្វីបអាមេរិក ប្រចាំឆ្នាំ២០២៤ ត្រូវប៉ះគ្នាដណ្តើមពានរង្វាន់ Finalissima នៅឆ្នាំ២០២៥។ ម្ចាស់ជើងឯកពីរទ្វីបប៉ះគ្នានេះបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកចាប់អារម្មណ៍ខ្លាំងមែនទែនតាមរយៈកីឡាករឆ្នើមពីររូបដែលមានអនុស្សាវរីយ៍ដ៏អស្ចារ្យជាមួយគ្នា។

កាលពី១៦ឆ្នាំមុនពោលគឺឆ្នាំ២០០៧ ទារក Lamine Yamal ត្រូវបានយកទៅក្នុងកម្មវិធីមួយនៅកីឡដ្ឋាន Cam Nou របស់ក្លិបបាល់ទាត់ Barcelona ដែលជាកន្លែង Messi ទទួលបានជោគជ័យបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួននៅអេស្ប៉ាញ។ ក្នុងកម្មវិធីនេះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានងួតទឹកឲ្យទារក Yamal ដែលធ្វើឲ្យរូបគេមានវ័យវឌ្ឍនាកាធំឡើងចាត់ទុក Messi ជាតារានិម្មិតរូបរបស់ខ្លួន។ យុវជនរូបនេះបានរៀនសូត្រ និងអភិវឌ្ឍខ្លួនតាមបាល់ទាត់តារាក្នុងដួងចិត្តរបស់ខ្លួននៅក្នុងក្រុមយុវជនរបស់ Barcelona រហូតដល់ក្រុមធំ និងជាប់ជម្រើសជាតិអេស្ប៉ាញ។

សម្រាប់ការប្រកួតពានរង្វាន់ Finalissima នៅឆ្នាំ២០២៥មានន័យថា យុវជនវ័យឆ្នើម Lamine Yamal ត្រូវលេងតទល់នឹងនិម្មិតរូបឆ្នើមរបស់ខ្លួនដែលជារឿងដ៏កម្រនៅក្នុងពិភពបាល់ទាត់។
យុវជន Yamal បានប្រាប់សារព័ត៌មាន RAC1 មុនពេលក្រុមជម្រើសជាតិទាំងពីរឈ្នះជើងឯកថា រូបគេសង្ឃឹមបានជួប និងលេងតទល់ជាមួយ Idol របស់ខ្លួនគឺ Messi។

ពេលនេះ ក្រុមទាំងពីរឈ្នះជើងឯកហើយ ដូច្នេះបើគ្មានការប្រែប្រួលទេ Messi នឹងដឹកនាំ អាហ្សង់ទីន តទល់ជាមួយ អេស្ប៉ាញ ដែលមានខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Yamal។
កាលពីឆ្នាំ២០២២ ពានរង្វាន់ Finalissima លេងនៅថ្ងៃទី១ ខែមិថុនា ដូច្នេះសម្រាប់ឆ្នាំ២០២៥ទំនងជាលេងនៅរដូវក្តៅ បន្ទាប់ពីការប្រកួតលីគចប់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


