កីឡា
កំណត់ត្រាឥតខ្ចោះរបស់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ Euro 2024
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានគ្រងពានរង្វាន់ទ្វីបអឺរ៉ុប (Euro) ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គទី១ អេស្ប៉ាញ វាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ ដោយសារអង់គ្លេសបានព្យាយាមការពារយ៉ាងខ្លាំង។ នៅវគ្គទី២បានត្រឹមតែពីរនាទីប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធ Williams ស៊ុតចូលជួយអេស្ប៉ាញ ១-០ ដើម្បីបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ក្រុម និងអ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណា ខ្សែប្រើប្រយុទ្ធ Cole Palmer បានស៊ុតជួយអង់គ្លេសតាមស្មើ ១-១ នៅនាទី៧៣ មុនពេលគ្រាប់បាល់ជ័យជម្នះ ២-១ នៅនាទីទី៨៦ដោយខ្សែប្រយុទ្ធ Olyrzabal ជួយឲ្យ អេស្ប៉ាញ គ្រងជើងឯកឆ្នាំ២០២៤។

អេស្ប៉ាញ ស័ក្តិសមជាម្ចាស់ជើងឯក Euro ឆ្នាំនេះ តាមរយៈកំណត់ត្រាដ៏ល្អឥតខ្ចោះសម្រាប់ការប្រកួត៧លើកដោយមិនស្គាល់ពាក្យ«ចាញ់» ឬ«ស្មើ» សោះ ប៉ុន្តែទទួលបាន«ជ័យជម្នះ»ទាំងអស់។ វគ្គសន្សំពិន្ទុក្នុងពូល ឈ្នះ ក្រូអាត ៣-០, ឈ្នះ អ៉ីតាលី ១-០, ឈ្នះ អាល់ប៉ានី ១-០។ វគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ ឈ្នះ ហ្សក់ហ្ស៊ី ៤-១, វគ្គ៨ក្រុមចុងក្រោយ ឈ្នះ អាល្លឺម៉ង់ ២-១, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ បារាំង ២-១ និងវគ្គផ្តាច់ព្រ័ត្រ ឈ្នះ អង់គ្លេស ២-១។

រហូតដល់ពេលនេះនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ូ អេស្ប៉ាញ ជាក្រុមទទួលបានជោគជ័យបំផុតដោយបានឈ្នះជើងឯកច្រើនជាងគេបំផុតគឺ៤ដង ក្នុងនោះឈ្នះនៅឆ្នាំ១៩៦៤ ២០០៨ ២០១២ និងថ្មីបំផុត២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់ឈ្នះ៣ដង អ៉ីតាលី២ដង បារាំង២ដង រុស្ស៊ី១ដង ឆេក១ដង ព័រទុយហ្គាល់១ដង ស្កូវ៉ាគី១ដង ហូឡង់១ដង ដាណឺម៉ាក១ដង និងក្រិក១ដង។

ជ័យលាភីពានរង្វាន់ Euro 2024
- អេស្ប៉ាញ ជាម្ចាស់ជើងឯក Euro ប្រចាំឆ្នាំ២០២៤
- អង់គ្លេស ជាជើងឯករង Euro ប្រចាំឆ្នាំ២០២៤
- កីឡាករ Rodri ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ឆ្នាំ២០២៤
- កីឡាករ Lamine Yamal ជាម្ចាស់ពានកីឡាករវ័យក្មេងឆ្នើមប្រចាំ២០២៤
- កីឡាករ Dani Olmo ជាម្ចាស់ពាន អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(៣គ្រាប់)









អត្ថបទ៖ វីរបុត្រ
រូបថត៖ BBC & Euro 2024
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


