ព័ត៌មានជាតិ
ប.ស.ស. បើកការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ខណៈមានបេក្ខជនចូលរួមប្រឡងជិត ១ពាន់នាក់
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការកណ្ដាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រាជធានីភ្នំពេញ បានបើកការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងបែងចែកជា ៤វេន សរុបប្រមាណជាង ៨០០នាក់។

មុនពេលចាប់ផ្ដើមដំណើរការនៃការប្រឡង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ និងមានប្រសាសន៍ផ្ដាំផ្ញើរជូនបេក្ខជន-បេក្ខនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពីព្រោះសម្រាប់នីតិកាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រឡងគ្រប់ស្ថាប័ន អ្នកចេះ គឺជាប់។
ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម សម្រាប់ឆ្នាំ២០២៤ នេះ គឺផ្ដោតលើមុខជំនាញចំនួន ៤ផ្នែកផ្សេងគ្នា ដែលរួមមានដូចជា៖ ផ្នែកលេខាធិការ, ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងនេះ ត្រូវបានចែកចេញជា ៤វិញ្ញាសា គឺវិញ្ញាសាវាយពាក្យ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទី ដោយឡែកសម្រាប់ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ គឺមានវិញ្ញាសាសួរផ្ទាល់មាត់៕




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


