កីឡា
លោក ខូវ ឆាយ ប្រាប់ថា នឹងរៀបចំច្បាប់ការពារអាជ្ញាកណ្តាល-ចៅក្រម»
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងពីគម្រោងរៀបចំគោលការណ៍ច្បាប់ដើម្បីការពារអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីរៀបចំការប្រកួតឲ្យបានត្រឹមត្រូវបន្ថែម។

លោក ខូវ ឆាយ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ជាសារសំឡេងថា ៖«កន្លងមក យើងអត់មានច្បាប់ចែងអំពីការដាក់ទោសសម្រាប់ការជេរប្រមាថ ឬការប្រព្រឹត្តទង្វើណាមួយទៅលើអាជ្ញាកណ្តាល ឬចៅក្រមទេ ប៉ុន្តែយើងអាចសម្រេចដោយអនុគណៈកម្មការវិន័យទៅការប្រព្រឹត្តរបស់កីឡាករ ឬថ្នាក់ដឹកនាំក្លិបចំពោះអាជ្ញាកណ្តាល ចៅក្រម ឬក៏គណៈកម្មការរៀបចំការប្រកួត។ ការសម្រេចរបស់គណៈកម្មការវិន័យគឺទៅតាមកម្រិតនៃទង្វើដែលប្រព្រឹត្តខុស»។
គោលការណ៍ច្បាប់ទាំងនេះគ្រោងរៀបចំឡើងដើម្បីការពារឲ្យអាជ្ញាកណ្តាល ចៅក្រម និងគណៈកម្មការមានតម្លៃ សិទ្ធិអំណាចគ្រប់គ្រាន់ និងត្រូវការពារដោយច្បាប់ ពីព្រោះកន្លងមកមិនមានគោលការណ៍ច្បាប់ការពារពួកគាត់ទេ។ សូម្បីតែបុគ្គលដែលជេរប្រមាថក៏គ្មានច្បាប់ដាក់ពិន័យដែរ ប៉ុន្តែដាក់ទោសពិន័សទៅតាមករណីជាក់ស្តែងដែលអនុគណៈកម្មការវិន័យសម្រេចតែប៉ុណ្ណោះ។

នៅពេលសួរថា ក្នុងករណីកីឡាករ ឬនរណាម្នាក់ ជេរ ប្រមាថ ទៅលើអាជ្ញាកណ្តាល ចៅក្រម តើមានច្បាប់ ឬគោលការណ៍ការពារពួកគាត់ទេ? ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឆ្លើយថា ៖«ខាងសហព័ន្ធកំពុងចាត់វិធានការណ៍កាងារនេះ»។
កាលពីម្សិលមិញលោកគ្រូ អេ ភូថង និងភរិយា សាំង សុម៉ាលី ព្រមទាំងកូនស្រីកីឡាការិនី អេ យ៉ានុត ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិន័យមិនឲ្យចូលរួមសកម្មភាពក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ បន្ទាប់ពីពួកគាត់បានតវ៉ាដោយមានពាក្យសំដីមិនសមរម្យទៅលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការបញ្ឈប់កីឡាករ ម៉ឺន មេឃា ឲ្យចាញ់ ចាន់ ប៊ុនហឿន កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្វៀន PNN៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


