ជីវិតកម្សាន្ដ
សុគា គីមលាង ទម្លាយធ្លាប់ឆ្លងកាត់ភាពជូរចត់ដើម្បីពាក្យថា«អប្សរា»
សិល្បការិនីដ៏ឆ្នើម និងនាដការីរបាំបុរាណអប្សរាលើភ្នំទឹកកក កញ្ញា សុគា គីមលាង ហៅ កូនអាន់ បានទម្លាយថា កន្លងមកនាងធ្លាប់ឆ្លងកាត់នូវភាពជូរចត់ និងការលំបាកច្រើនសម្រាប់ពាក្យថា«អប្សរា» ដោយសារតែការផ្សព្វផ្សាយចង់ឲ្យគេស្គាល់ និងដឹងថា ខ្លួនមកពីកន្លែងណា ជនជាតិអ្វីសញ្ជាតិអ្វី។

ជាមួយគ្នានេះ កញ្ញា សុគា គីមលាង បានថ្លែងសារអរគុណចំពោះអាជ្ញាធរអប្សរាផងដែរ ក្រោយឮដំណឹងដ៏រីករាយថាបានសម្រេចបើកទូលាយជុំវិញការថតរូបភាព និងវីដេអូក្នុងសម្លៀកបំពាក់បែបប្រពៃណីអាពាហ៍ពិពាហ៍នៅតំបន់អង្គរ ប៉ុន្តែគឺចៀសវាងការថតរូបអាសអាភាស។
នាដការី សុគា គីមលាង ហៅ កូនអាន់ បានឲ្យដឹងថា «ភាពជូរចត់ ការលំបាករបស់ខ្ញុំ មានច្រើនណាស់ សម្រាប់ពាក្យថា «អប្សរា» ខ្ញុំធ្វើមុខក្រាស់ មុខស្ដើង និងស្នើសុំតាមច្បាប់ ដើម្បីតែការផ្សព្វផ្សាយចង់ឲ្យគេស្គាល់គេដឹងថាខ្ញុំមកពីកន្លែងណាជនជាតិអ្វីសញ្ជាតិអ្វី»។

កញ្ញា សុគា គីមលាង បញ្ជាក់ទៀតថា «នាងខ្ញុំសូមអរគុណទៅដល់អាជ្ញាធរអប្សរាដែលបានបន្ធូរបន្ថយ ប៉ុន្តែខ្ញុំសូមសំណូមពរត្រូវមានចំណាត់ការលើបុគ្គលណាដែលធ្វើដើម្បីប្រយោជន៍ខ្លួន ឬប្រយោជន៍រួម»។
ជាការពិត នាដការី កញ្ញា សុគា គីមលាង កន្លងមក ត្រូវបានទស្សនិកជនដឹងថា នាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងកាលពីថ្មីៗ កន្លងទៅ សុគា គីមលាង បានចេញមុខប្ដេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។ ម្យ៉ាងទៀតនាងថា ខ្លួនពិតជាសំណាងណាស់ដែលបានកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។

គួរបញ្ជាក់ដែរថា កញ្ញា សុគា គីមលាង ហៅ កូនអាន់ កាលពីកន្លងទៅ នាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថានាងធ្លាប់តំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ ២០១៨ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


