ជីវិតកម្សាន្ដ
កូនអាន តាំងចិត្តថានឹងពង្រឹងខ្លួនបន្ថែមពីកង្វះខាត ក្នុងនាមជាបេក្ខភាពបវកញ្ញា ឱ្យល្អស័ក្តិសមសម្រាប់ MUC 2025
នាដការីរបាំបុរាណកញ្ញាសុគា គីមលាង ហៅកូនអាន ដែលបច្ចុប្បន្នជាបេក្ខភាព Miss Universe Cambodia 2025 បានប្រកាសប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងពង្រឹងខ្លួនបន្ថែមពីលើចំណុចកង្វះខាត ដើម្បីមានកាអភិវឌ្ឍន៍និងរីកចម្រើនសម្រាប់ការប្រកួតក្នុងកម្មវិធី MUC 2025។

ជាការពិតណាស់ ចំពោះការដាក់ខ្លួនចូលប្រឡូកក្នុងវិស័យបវរកញ្ញារបស់កញ្ញា សុគា គីមលាង នាពេលនេះ គឺបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត ខណ:កន្លងមកនាងធ្លាប់ប្តេជ្ញាយកជ័យជំនះដើម្បីក្លាយជាតំណាងកម្ពុជាឈានទៅដល់ឆាកអន្តរជាតិនាពេលខាងមុខ។
តួយ៉ាងពេលនេះ នាដការីរបាំបុរាណរូបនេះ បានបញ្ជាក់ថា យើងចាប់ផ្តើមថ្ងៃថ្មីដោយថាមពលរៀនសូត្របន្ថែមពីកង្វះខាតដើម្បីការអភិវឌ្ឍន៍និងរីកចម្រើននៅថ្ងៃខាងមុខ។ សូមកុំបន្ទោសខ្លួនឯងប្រសិនបើអ្នកជួបបញ្ហានៅថ្ងៃនេះ ព្រោះអ្នកបានខិតខំធ្វើវាបានយ៉ាងល្អរួចហើយ ចូលបន្តដំណើរទៅមុខព្រោះភាពល្អប្រសើរកំពុងរង់ចាំអ្នកនៅខាងមុខ ។

គេចាំបានថានាដការីកញ្ញា សុគា គីមលាង ហៅ កូនអាន ក៏បានបញ្ជាក់កាលពីថ្មីៗដែរថា ឥឡូវនេះនាងគឺផ្តើមចាប់យកពេលវេលាដែលបោះជំហានទៅមុខជា មួយក្តីស្រមៃនិងគោលដៅ MUC 2025 ហើយនាងក៏អរគុណសម្រាប់ការគាំទ្ររបស់ទស្សនិកជនដែលតែងផ្តល់កម្លាំងចិត្តផងដែរ។
តាមការកត់សម្គាល់ ឃើញថា នាដការី សុគា គីមលាង ក៏ធ្លាប់បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌- អរិយធម៌ ខណ:កន្លងមកក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ សកម្មភាពនេះ តែងទទួលបានការកោតសរសើរនិងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


