ជីវិតកម្សាន្ដ
រួមគ្នាលើកតម្កើងមរតកជាតិ! កូនអាន ព្រមនិងសិល្បករជាច្រើនរូប រំលេចសោភ័ណភាពមង្គលការខ្មែរ
នាដការីរបាំបុរាណ និងជាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2025 កញ្ញា សុខគា គីមលាង ហៅ «កូនអាន» បានបង្ហាញខ្លួនក្នុងឈុត «ព្រះថោងតោងស្បៃព្រះនាងនាគ» ក្នុងពិធីអាពាហ៍ពិពាហ៍មង្គលការខ្មែរ ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងអ្នកស្រលាញ់វប្បធម៌ជាតិ។ ការបង្ហាញនេះ មិនត្រឹមតែបង្ហាញពីសម្រស់ និងភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណជាតិ និងអរិយធម៌ដ៏ជ្រាលជ្រៅរបស់ខ្មែរផងដែរ។

«ព្រះថោង តោងស្បៃព្រះនាងនាគ» ជាប់ទាក់ទិននឹងប្រវត្តិ នៃការកកើតទឹកដីខ្មែរដំបូង និងជាដើមកំណើតនៃប្រពៃណីមង្គលការខ្មែរ ដែលនៅតែបន្តរហូតដល់សម័យបច្ចុប្បន្ន។ អានបន្ថែម៖ ព្រះថោង នាងនាគ! រឿងព្រេងនៃការកកើតទឹកដី និងដើមកំណើតប្រពៃណីមង្គលការខ្មែរ

កញ្ញា សុខគា គីមលាង គូសបញ្ជាក់ដែរថា ក្នុងនិមិត្តរូបនៃឈុតនេះ « ស្បៃ » តំណាងឱ្យស្រកានាគ។ ដោយឡែក ក្នុងដៃស្ត្រី គឺកាន់ផ្តិលអង្ករជ័យ មានអំបោះមាស និងពពិលនាគព័ន្ធ។ ទាំងអស់នេះ សុទ្ធតែជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលបានបន្តបន្តរតទៅជាយូរលង់ និងក្លាយជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។
តាមរយៈការបង្ហាញនេះ កូនអាន ក៏ដូចជាសិល្បករសិល្បការិនីដទៃទៀត បានរួមគ្នាបង្ហាញពីប្រពៃណីមង្គលការខ្មែរដ៏ល្អផូរផង់ ក្នុងន័យជំរុញឱ្យរួមគ្នាថែរក្សាការពារមរតកវប្បធម៌ លើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


