ជីវិតកម្សាន្ដ
កូនអាន ប្តេជ្ញាបន្តឆន្ទ:ប្រើសំឡេងក្នុងការផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍនសិល្បៈវប្បធម៌ខ្មែរ
នាដការីរបាំបុរាណកញ្ញា សុគា គីមលាង ដែលមហាជនស្គាល់ថា កូនអាន ជាថ្មីម្តងទៀតបានប្រកាសនូវឆន្ទ:របស់ខ្លួនដោយប្តេជ្ញានឹងបន្តប្រើសំឡេងក្នុងការចូលរួមផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍនសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែផុសផុលទៅកាន់ពិភពលោក។ ការតាំងចិត្តនេះ ធ្វើឡើងក្រោយការចូលរួមកិច្ចពិភាក្សាលេីវេទិកា “យុវជនក្នុងកិច្ចការពារវប្បធម៌” ក្រោមប្រធានបទ រួមគ្នាការពារនិងលើកស្ទួយសិល្បៈវប្បធម៌ជាតិ រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កន្លងមក ទោះបីរវល់ការងារយ៉ាងណា តែបវរកញ្ញា និងជានាដការី គីមលាង នៅតែបង្ហាញឆន្ទ:ក្នុងការចូលរួមផ្សព្វផ្សាយតាមតំបន់វប្បធម៌ និងទេសចរណ៍មួយចំនួនទៅពិភពលោក។ តួយ៉ាងថ្មីៗនេះ នាដការីដ៏លេចធ្លោកផ្នែករបាំបុរាណ កញ្ញា សុគា គីមលាង ក៏ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើសកម្មភាពចូលរួមផ្សព្វផ្សាយ និងអភរិក្សវិស័យសិល្ប:វប្បធម៌ជាតិ ខណៈទង្វើនេះ ក៏ទទួលបានកាសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់មជ្ឈដ្ឋានផងដែរ។
កញ្ញា សុគា គីមលាង បានរៀបឱ្យដែរថា “នាងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដោយប្រើប្រាស់សំឡេង និងសកម្មភាពរបស់នាងខ្ញុំក្នុងការផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍនសិល្បៈវប្បធម៌ខ្មែរដ៏ផូរផង់មួយនេះកាន់ តមានភាពរីកចំច្រើនដើម្បីវប្បធម៍ជាតិយើង”។
សុគា គីមលាង បានបញ្ជាក់បន្ថែមថា នាងក៏សូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ទិត ថាវរិទ្ធិ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យខ្លួនបានចូលរួមកិច្ចពិភាក្សាលេីវេទិកា “យុវជនក្នុងកិច្ចការពារវប្បធម៌” ក្រោមប្រធានបទរួមគ្នាការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ៕ដោយ: ចាន់រ៉ា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


