ព័ត៌មានជាតិ
លំហាត់កាយតាមផ្លូវសម្មាធិអប់រំចិត្តអាចជួយបំបាត់ជំងឺឈឺថ្កាត់មួយចំនួនដែរ
តាមការប្រតិបត្តិរបៀបលំហាត់កាយសម្មាធិធម៌អប់រំផ្លូវចិត្តត្រូវបានបង្ហាញជាសាធារណៈថាវិធីនេះអាចជួយបំបាត់ជំងឺជាច្រើនមុខ ក្នុងពេលដែលពុទ្ធបរិស័ទយើងចង់សិក្សាស្វែងយល់ពីធម៌សម្មាធិនេះ។

ឧបាសិកាអ្នកគ្រូ ចិន្តា ដែលជាគ្រូបង្ហាត់តាមផ្លូវសម្មាធិអប់រំផ្លូវចិត្ត ផ្លូវកាយបានឲ្យដឹងថា អ្នកប្រតិបត្តិតាមផ្លូវសម្មាធិនេះយូរឆ្នាំមកហើយ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រតិបត្តិតាមផ្លូវសម្មាធិភាគច្រើនឆាប់ជាពីជំងឺក្រពះពោះរៀន ផ្តាសាយ រលាកច្រមុះ លើសឈាម លើសជាតិខ្លាញ់ ក្រហាយក្នុងទ្រូង ឈឺក្បាលជាដើម។ ឧបាសិកាអ្នកគ្រូ ចិន្តាបន្តទៀតថា ពុទ្ធបរិស័ទប្រុសស្រីដែលមានវ័យចំណាស់បានមកចូលរៀនផ្លូវសម្មាធិនេះចំនួន១១វគ្គមកហើយដោយក្នុង១វគ្គចំនួន២៥នាក់ទៅ៣០នាក់។
បច្ចុប្បន្ននេះ ទីកន្លែងសាលសម្មាធិអប់រំផ្លូវចិត្តនេះមានពីរកន្លែង ដោយ១កន្លែងនៅភ្នំពេញនិង១កន្លែងថ្មីទៀតនៅសៀមរាប។
ចំពោះវិធីសម្មាធិនេះតាមការបញ្ជាក់របស់អ្នកគ្រូ ចិន្តា ថាវិធីសាស្ត្រធម៌សម្មាធិជួយព្យាបាលផ្លូវកាយនិងផ្លូវចិត្ត ពិសេសជំងឺដម្កាត់ក្នុងខ្លួនយើងតែម្តងហើយការឆ្លងវគ្គសម្មាធិនេះប្រើរយៈពេលតែ១អាទិត្យប៉ុណ្ណោះ៕
កញ្ញា វ៉ាត.
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


