ព័ត៌មានជាតិ
អ្នកជំនាញណែនាំឱ្យតាមដានព័ត៌មានពីប្រភពផ្លូវការដើម្បីបញ្ជៀសជំងឺថប់បារម្ភ
អ្នកជំនាញផ្នែកចិត្តសាស្ត្របានណែនាំឱ្យពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការដើម្បីបញ្ជៀសនូវជំងឺថប់បារម្ភដោយសារការបំពុលព័ត៌មានពីប្រទេសថៃ និងព័ត៌មានក្លែងក្លាយក្នុងស្រុកមួយចំនួន។ លោកថាជំងឺថប់បារម្ភនេះអាចប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើយើងមិនបានដឹងខ្លួននិងបន្តបំភ័យខ្លួនតាមរយៈព័ត៌មានក្លែងក្លាយទាំងនោះ។

បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយកម្ពុជាសារព័ត៌មានថៃជាបន្តបន្ទាប់បានធ្វើសេចក្ដីរាយការណ៍ជាច្រើនវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាក្នុងសង្គ្រាមព័ត៌មាន បូករួមទាំងការផ្សព្វផ្សាយបែបញុះញង់បន្ថែមដោយក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជាធ្លាប់បញ្ជាក់ហើយថា ប្រភពព័ត៌មានផ្លូវការអំពីជម្លោះព្រំដែន គឺមានតែក្រសួងការពារជាតិ ក្រសួងការបរទេស រដ្ឋាភិបាល សារលើទំព័រហ្វេសប៊ុកសម្ដេចតេជោ និងសម្ដេចធិបតី។
អ្នកជំនាញផ្នែកចិត្តសាស្ត្រលោក ស៊ាង លាប បានលើកឡើងក្នុងវេទិកាអ្នកជំនាញកម្ពុជាថ្មីកាលពីថ្ងៃទី១៦ ខែសីហា ថា ក្នុងស្ថានភាពប្រឈមមុខផ្នែកប្រដាប់អាវុធជាមួយថៃបច្ចុប្បន្ននេះការទទួលព័ត៌មានពីប្រភពច្បាស់លាស់ និងពីរដ្ឋាភិបាលអាចការពារពីបញ្ហាផ្លូវចិត្តថប់បារម្ភបាន។ ដោយឡែកសម្រាប់អ្នកដែលមានសុខភាពផ្លូវចិត្តទន់ខ្សោយសូមនៅឱ្យឆ្ងាយពីទូរស័ព្ទមួយរយៈសិន។
លោកថា៖ «សូមតាមដានព័ត៌មានផ្លូវការព្រោះនៅតាមបណ្ដាញសង្គមព័ត៌មានក្លែងក្លាយច្រើនណាស់! អ៊ីចឹងសូមពិនិត្យមើល ហើយសូមពិនិត្យមើលថាបុគ្គលហ្នឹង(អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម)មានផ្លូវចិត្តយ៉ាងមិច? បើគាត់មានផ្លូវចិត្តទន់ខ្សោយអ្វីដែលគាត់និយាយមិនមែនជាចេតនារបស់គាត់ទេ តែផ្លូវចិត្តរបស់គាត់(មានបញ្ហា)។ អ៉ីចឹងអ្វីដែលត្រូវតាមដានសូមតាមដានអ្វីដែលជាព័ត៌មានផ្លូវការ យល់ល្អប្រសិនជាយើងយល់ថាផ្លូវចិត្តយើងអត់រឹងមាំទេ! សូមនៅឱ្យឆ្ងាយពីទូរស័ព្ទខ្លះទៅ»។

យោងតាមការបង្ហោះរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺថប់បារម្ភគឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ដែលមានរយៈពេលលើសពី៦ខែ។ វាមានរោគសញ្ញាដូចជា ឆាប់ភ័យ ឆាប់ខឹងមួរម៉ៅ ចុករោយពេញខ្លួន ល្ហិតល្ហៃ អស់កម្លាំង ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច និងប៉ះពាល់់ដល់ការគេង។
លោក ស៊ាង លាប ឱ្យជាយោបល់ឱ្យពលរដ្ឋតាមសង្កេតមើលប្រតិកម្មរបស់ខ្លួនប្រាណទៅនឹងអាការៈខាងលើ និងអាចរកមធ្យោបាយដើម្បីដោះស្រាយបាន។ ប្រសិនជាពលរដ្ឋមានអារម្មណ៍ដូចអាការៈខាងលើអាចកែប្រែឥរិយាបថដោយងាកមកធ្វើលំហាត់ប្រាណ ធ្វើសម្មាធិ គេងឱ្យបានគ្រប់គ្រាន់ និងចំណាយពេលលើអ្វីដែលខ្លួនចូលចិត្ត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


