ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហានៃការធ្វើអត្តឃាត
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ឈី ហុង បានជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហានៃការធ្វើអត្តឃាតនៅកម្ពុជាដោយជំរុញឱ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់ផ្លូវចិត្ត ព្រមទាំងណែនាំដល់សេវាជំនួយសមស្របសម្រាប់សាធារណជន។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននឹងការធ្វើអត្តឃាត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឈី ហុង បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយមានការយកចិត្តទុកដាក់លើបញ្ហានេះ ដោយថាពេលខ្លះការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយគឺដូចជាការជំរុញឱ្យមានការធ្វើអត្តឃាតដូច្នោះ។
លោកថា៖ «ការរាយការណ៍ព័ត៌មានប្រកបដោយសីលធម៌ មនុស្សធម៌ និងគោរពតាមភស្តុតាងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការមាក់ងាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកជំនួយ និងការពារអាយុជីវិតមនុស្ស»។

បើតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អត្តឃាតជាមូលហេតុនាំមុខមួយនៃការស្លាប់នៅលើពិភពលោក ដោយរៀងរាល់ប្រហែល៤០វិនាទីម្តងមានមនុស្សម្នាក់បាត់បង់ជីវិតដោយសារការធ្វើអត្តឃាត។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាអត្រានៃការធ្វើអត្តឃាតក្រោមហេតុផលផ្សេងៗក៏មានច្រើន គួរសម និងគួរឱ្យព្រួយបារម្ភផងដែរ ដោយអ្នកធ្វើអត្តឃាតភាគច្រើនបានជ្រើសរើសការសម្លាប់ខ្លួនដោយការលោតពីលើស្ពាន លោតពីលើអគារ លេបថ្នាំពុល និងចងកជាដើម។
បច្ចុប្បន្នកម្ពុជាកំពុងពិនិត្យរៀបចំផែនការសកម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាតឆ្នាំ២០២៦-២០២៨ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវព័ត៌មានឃ្លាំងមើល ស្រាវជ្រាវ បង្ការការធ្វើអត្តឃាត គាំទ្រអ្នកដែលរងការប៉ះពាល់ដោយការធ្វើអត្តឃាត។ ការបង្កើនចំណេះដឹងដល់ប្រព័ន្ធផ្សព្វផ្សាយដើម្បីរាយការណ៍ស្តីពីការធ្វើអត្តឃាតប្រកបដោយការទទួលខុសត្រូវ និងកែលម្អសេវាសុខភាពផ្លូវចិត្តជូនពលរដ្ឋ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


