ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ
ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នឹងអនុញ្ញាតឲ្យរៀបចំឡើងនៅខែក្រោយនេះដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការគ្រប់គ្រងជំងឺ ដែលនេះបង្កឲ្យមានក្តីព្រួយបារម្ភអំពីបញ្ហាសុខភាពមួយចំនួនពីក្រុមគ្រូពេទ្យ។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបង្ហាញសញ្ញាបន្ធូរបន្ថយបន្ថែមទៀតនៃការរឹតបន្តឹងលើការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ច ដោយលោកនិយាយថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីអាចត្រូវបានប្រារព្ធធ្វើឡើងយ៉ាងពេញលេញ ប៉ុន្តែលុះត្រាតែវិធានការគម្លាតសង្គមត្រូវបានគោរព។
លោកនិយាយថា លោករំពឹងថា បម្រាមធ្វើដំណើរទំនងជានឹងត្រូវបន្ធូរបន្ថយបន្ថែមទៀតកាន់តែច្រើន ដែលនឹងអាចជំរុញស្មារតីនៅថ្ងៃចូលឆ្នាំ។
រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការពិចារណាលើអ្វីដែលអាចអនុញ្ញាតបាន ថាតើត្រូវអនុញ្ញាតឲ្យមានសកម្មភាពខ្លះឬសកម្មភាពទាំងស្រុង។ ប៉ុន្តែប្រសិនបើវីរុសរាលដាលដោយសារតែរឿងនេះ រដ្ឋាភិបាលអាចនឹងត្រូវស្តីបន្ទោស”។
ដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការយោគយល់។ ការបន្ធូរបន្ថយវិធានការរឹតត្បិតមិនមែនជារឿងងាយស្រួលទេ ពីព្រោះរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវសម្រាប់ប្រទេសទាំងមូល។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងវប្បធម៌លោក Itthiphol Kunplome និយាយថា ក្រសួងបានសម្រេចចិត្តអនុញ្ញាតឲ្យមានសកម្មភាពក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែបានទទូចថា វិធានការការពារជំងឺត្រូវតែប្រកាន់ខ្ជាប់ឲ្យបានហ្មត់ចត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃជំងឺឆ្លងនៅសកលវិទ្យាល័យ Chulalongkorn កាលពីថ្ងៃពុធ បានបង្ហាញការព្រួយបារម្ភរបស់លោកអំពីផែនការរបស់រដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយសកម្មភាពនាឱកាសបុណ្យចូលឆ្នាំថ្មី។ លោកបានចោទជាសំណួរថា តើការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានត្រឹមត្រូវដែរឬទេ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមីនានេះ ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប ២៦,១០៨ករណី ស្លាប់៨៤នាក់និងជាសះស្បើយ ២៥,៤៨៣នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដលើកដំបូងនៅសប្តាហ៍នេះ
ចុចអាន៖ លោក ប្រាយុទ្ធ ចាន់អូចា ព្រមានអ្នករិះគន់រឿង វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


