សន្តិសុខសង្គម
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី នៅទូទាំងរាជធានី ខេត្ត មានគ្រោះអគ្គិភ័យកើតឡើង១៤លើក ខណៈភ្នំពេញច្រើនជាងគេ
គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងរាជធានី ខេត្ត មានករណីគ្រោះអគ្គិភ័យកើតឡើងសរុប ១៤លើក បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតម្នាក់ ខណៈរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ។ តួលេខនេះ គឺគិតបញ្ចប់ត្រឹមម៉ោង ០៥និង០០នាទីល្ងាចថ្ងៃទី១៦មេសា ហើយបើធៀបនឹងឆ្នាំ២០២៥កន្លងទៅ គ្រោះអគ្គិភ័យមានកើនឡើងចំនួន៣លើក ខណៈឆ្នាំ២០២៥ កើតឡើង១១លើក។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមរបាយការណ៍ គ្រោះអគ្គិភ័យសរុបទាំង៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅរាជធានីភ្នំពេញកើតឡើង៤លើក ព្រះវិហារ១លើក បន្ទាយមានជ័យ១លើក កំពង់ចាម ១លើក ស្វាយរៀង ៣លើក ព្រះសីហនុ ១លើក កណ្ដាល ១លើក ឧត្ដរមានជ័យ ១លើក និងបាត់ដំបង ១លើក។

តាមរបាការណ៍ដដែល មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះអគ្គិភ័យនេះមាន ឆ្លងរន្ដអគ្គិសនី ៦លើក ប្រើប្រាស់ភ្លើង៦លើក និងករណីផ្ទុះហ្គាស១លើក។ ក្នុងករណីគ្រោះអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះខូចខាតផ្ទះសរុបចំនួន ១១ខ្នង បន្ទប់ចំនួន២ តូបចំនួន១ ឃ្លាំង១ រោងកម្មករស្នាក់នៅ ១ និងសិប្បកម្មតម្បាញចំនួន១៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


