Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដលើកដំបូងនៅសប្តាហ៍នេះ

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃបាននិយាយកាលពីថ្ងៃអង្គារទី២៣ ខែកុម្ភៈថា ប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ដល់ក្រុមអាទិភាពនានា រួមទាំងបុគ្គលិកសុខាភិបាលផងដែរនៅត្រឹមចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃពុធនេះ ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac Biotech ចំនួន២០០,០០០ដូសដំបូងក្នុងចំណោម២លានដូស។ វ៉ាក់សាំងចិននេះ ត្រូវបានអនុញ្ញាតឲ្យប្រើជាបន្ទាន់កាលពីថ្ងៃចន្ទ។

លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បាននិយាយនៅក្នុង Facebook ថា “យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងលើក្រុមគោលដៅ ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីវ៉ាក់សាំងមកដល់”។

វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ឲ្យក្រុមអាទិភាពនៅក្នុងខេត្តចំនួន១៣។ ជាងពាក់កណ្តាលនៃវ៉ាក់សាំងចំនួន២០០,០០០ដូស នឹងត្រូវបានផ្តល់ឲ្យខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះកូវីដចុងក្រោយបង្អស់របស់ប្រទេសថៃនិងរាជធានី បាងកក។

លោកប្រាយុទ្ធនិយាយថា វ៉ាក់សាំង៨០០,០០០ដូសទៀត នឹងមកដល់ក្នុងខែមីនាហើយនៅសល់១លានទៀតក្នុងខែមេសា។ វ៉ាក់សាំងមួយចំនួននឹងត្រូវប្រើសម្រាប់ការចាក់លើកទី២ សម្រាប់ក្រុមអាទិភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី

ចុចអាន៖ បើមានជំងឺមួយប្រភេទនេះ អ្នកឆ្លងកូវីដប្រឈមហានិភ័យស្លាប់ខ្លាំងជាងមនុស្សអាយុលើស៨០ឆ្នាំទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម