ព័ត៌មានជាតិ
ថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ មានពលរដ្ឋមកដើរលេងកម្សាន្តជាង៩៨ម៉ឺននាក់
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ម្សិលម៉ិញនេះ ប្រជាពលរដ្ឋដើរលេងកម្សាន្តនៅ៦ទីតាំងរបស់ នគរសង្រ្កាន្ត និងតាម បណ្តាខណ្ឌ នៃរាជធានីភ្នំពេញ មានចំនួនជាង៩៨ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ គិតត្រឹមម៉ោង២១និង០០នាទីយប់ ទាំង៦ទីតាំង របស់ នគរសង្រ្កាន្ត និងតាមបណ្តាខណ្ឌ មានប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ចំនួន ៩៨៣០៨០នាក់ និងមានទេសចរបរទេស ៧០៦៨ នាក់។

សូមបញ្ជាក់ថា ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង។

ដោយឡែកទីតាំងតូច៣កន្លែងទៀតមាននៅមុខវត្តបុទុមវត្តី ,បាសាក់លេន ,ផ្លូវលេខ៣០៨ និងផ្លូវលេខ១៥៥ជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន និងក៏មានកាតរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន







-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


