ព័ត៌មានជាតិ
ស្ថានទូតចិនសាទរថ្នាក់ដឹកនាំកម្ពុជាចាក់វ៉ាក់សាំងមកពីឥណ្ឌា
ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១នេះ បានលើកឡើងអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលចាក់វ៉ាក់សាំង ដែលមានប្រភពមកពីប្រទេសអង់គ្លេសផលិតនៅប្រទេសឥណ្ឌានៅព្រឹកថ្ងៃទី ៤ ខែមីនានេះ។
ស្ថានទូតចិនលើកឡើងថា “ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុសក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំងក៏មិនបែងចែកជាប្រទេសណាដែរ”។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកនេះ ថាមានការធ្វើអត្ថាធិប្បាយថា សម្តេចមិនមានហានចាក់វ៉ាក់សាំង ដែលមានប្រភពដើមមកពីប្រទេសអង់គ្លេសនោះទេ ដោយខ្លាចចិនខឹង។

សម្តេចបញ្ជាក់ថា កម្ពុជាមិនធ្លាប់ទទួលនូវការទូន្មានរបស់នរណា ហើយក៏មិនទទួលនូវការទូន្មានរបស់នរណា។ សម្តេចបញ្ជាក់ថា សម្តេចធ្លាប់ធ្វើការជាមួយចិន ជិត ៣០ ឆ្នាំមកហើយ រដ្ឋាភិបាលចិនមិនដែលបង្គាប់ឲ្យសម្តេចមិនឲ្យទទួលជំនួយពីប្រទេសផ្សេងនោះទេ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី បញ្ហាទាក់ទិននឹងវិទ្យាសាស្ត្របច្ចេកទេស មិនមែនជាបញ្ហានយោបាយនោះទេ។
ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងដែលជាជំនួយរបស់ចិននិង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


