ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យកងវិស្វកម្មពុះពារឈូសផ្លូវក្រវាត់ព្រំដែន ឲ្យទៅដល់តំបន់កន្ទុយនាគ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចេញបទបញ្ជាឲ្យកងវិស្វកម្មខិតខំពុះពារបន្តឈូសផ្លូវឲ្យទៅដល់តំបន់មុំ ៣ កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស (កម្ពុជា ឡាវ និងវៀតណាម)។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីបានគូសបញ្ជាក់ថា សម្ដេចបានចារឱ្យកងវិស្វកម្ម ធ្វើយ៉ាងម៉េចស្ថាបនាផ្លូវឲ្យទៅដល់តំបន់កន្ទុយនាគ។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «ទីនោះខ្ពស់ណាស់កន្លងទៅត្រូវចូលពីទឹកដីវៀតណាម។ យើងត្រូវពុះពារ ចំណាយយ៉ាងណាក៏ដោយ សាងសង់សម្រេចឲ្យបាន។ ទៅថ្ងៃអនាគតត្រូវឲ្យកូនខ្មែរ អាចឡើងទៅតំបន់កន្ទុយនាគតាមទឹកដីខ្មែរតែម្តង ដែលនេះជាមហិច្ឆតារបស់យើង»។
ទាក់ទងការស្ថាបនាផ្លូវក្រវាត់ព្រំដែន សម្តេចធិបតីបានឲ្យដឹងថា រដ្ឋាភិបាលបានស្ថាបនាប្រវែងរាប់រយដល់រាប់ពាន់គីឡូម៉ែត្រ ខណៈផ្លូវខ្លះធ្វើចេញពីបន្ទាត់ព្រំដែនតែ ១០ ម៉ែត្រ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។
សម្តេចបានរំលេចការសាងសង់ផ្លូវក្រវាត់ព្រំដែនតាមខេត្តភាគឦសាន ដោយខេត្តក្រចេះសាងសង់បានប្រវែង ៧៨ គីឡូម៉ែត្រ ដែលបញ្ចប់ទាំងស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើ ២២០ គីឡូម៉ែត្រ និងសម្តេចបានបញ្ជាឲ្យបន្តធ្វើឲ្យទៅដល់តំបន់កន្ទុយនាគតែម្តង។
សម្តេចបានអះអាងថា កិច្ចការពារបូរណភាពទឹកដី មិនចាំបាច់ទៅធ្វើរបងខ្ពស់ៗគឺត្រូវរុញការអភិវឌ្ឍ រុញពលរដ្ឋឲ្យទៅរស់នៅឲ្យបានច្រើនដែលជាខឿនការពារជាតិដ៏រឹងមាំ។


ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលមួយរយៈមានការផ្ទុះវិភាគរហូតដល់ក្រុមប្រឆាំងក្រៅប្រទេសទាញយកជាសេណារីយូនយោបាយថែមទៀតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រតិកម្មរបស់អ្នកវិភាគនៅក្រៅស្រុក ជាការឆ្លៀតឱកាសកេងចំណេញនយោបាយតែប៉ុណ្ណោះ ដោយប្រើប្រាស់រូបមន្តនៅប្រទេសបង់ក្លាដេសបំផុសបំផុលឲ្យពលរដ្ឋងើបបះបោរ បង្កើតចលាចលក្នុងសង្គម។
សម្តេចបានចោទជាចម្ងល់ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដែលរយៈពេលជាង ២៥ ឆ្នាំ «ហេតុអីពួកគេមិនចេញមកវិភាគ បែរជាមកវិភាគពេលនេះទៅវិញ ឬទើបងើបពីដេក»?
សម្ដេចបានចាត់ទុកក្រុមនេះមានចេតនាដុតឲ្យខ្លោច រោយឲ្យឆៅ រុញសភាពការណ៍ឲ្យប្រជាពលរដ្ឋងើបប៉ះបោរ និងកេងចំណេញនយោបាយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


