ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បញ្ជូនសំណាកជិត១ម៉ឺនទៅធ្វើតេស្តរកកូវីដ១៩
អាជ្ញាខេត្តព្រះសីហនុបានបញ្ជូនសំណាកអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជិត១ម៉ឺនសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងនោះមានវិជ្ជមានកូវីដ១៩ប្រមាណ៨០នាក់។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមម៉ោង១២អធ្រាត្រថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧១នាក់ ស្រី៣២នាក់ ក្នុងនោះជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្ត្រីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃទី៤មីនានេះ ចំនួនអ្នកឆ្លងនៅខេត្តព្រះសីហនុ បានកើនឡើងរហូត៨០នាក់ស្រី៣៩នាក់ប្រុស៤១នាក់ ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍សរុបចំនួន៤០២នាក់នៃចំនួនអ្នកឆ្លងសរុបចំនួន៩០៩នាក់ និងមានអ្នកជាសះស្បើយចំនួន៤៨៤នាក់ និងអ្នកកំពុងសម្រាកពេទ្យចំនួន៤២៥នាក់។

ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានបិទទីតាំងពាក់ព័ន្ធមានកាស៊ីណូ សណ្ឋាគារ ផ្សារទំនើបនិងគ្លីនិកឯកជនចំនួន៣២កន្លែងនិងយកសណ្ឋាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានហាមប្រាមមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចល័តចេញចូលក្រុងព្រះសីហនុឡើយ ហើយបើមិនមានការចាំបាច់ទេកុំចេញពីផ្ទះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បទបញ្ជាឲ្យអភិបាលខេត្តព្រះសីហនុធ្វើយ៉ាងណាទប់ស្កាត់ការចល័តមនុស្សកុំឲ្យចូលក្រុងព្រះសីហនុនិងបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិននិងវ៉ាក់សាំង អង់គ្លេស អាស្ត្រាហ្សេនីកាដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បន្តបិទសាលារៀនរហូតបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន