KPT+
៦ យ៉ាងដ៏សំខាន់ដែលបរាជ័យបង្រៀនយើង
បរាជ័យខ្លះ មនុស្សយើងគួរមានមោទកភាពជាមួយ ព្រោះថាវាបានបង្ហាញពីការព្យាយាមយ៉ាងខ្លាំងរបស់បុគ្គលណាម្នាក់ និងការហ៊ានសាកល្បង។ នៅពីក្រោយមនុស្សរឹងមាំ ជាច្រើនគឺបង្កប់នូវស្លាកស្នាមបរាជ័យ (ស្ទីវ ចប)។

មូលហេតុខាងក្រោមនេះដែលមនុស្សយើងជឿថា បរាជ័យនាំទៅរកជោគជ័យ ព្រោះថា៖
១ បញ្ជាក់ថា អ្នកជាមនុស្សមិនខ្លាចប្រឈម
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ យើងក៏មិនអាចប្រៀបធៀបចំណុចខ្សោយឬរកឃើញវាដែរ ប្រសិនយើងមិនព្រមសាកល្បង ។ មនុស្សភាគច្រើនមើលឃើញយើង ឬមករាប់អានកោតសរសើរតែពេលណាដែលពួកគេឃើញជោគជ័យរបស់យើង ប៉ុន្តែមានតែយើងខ្លួនឯងប៉ុណ្ណោះដែលដឹងថា យើងបានរីកចម្រើនជិតដល់គោលដៅ ជាមួយការប្រឈមនឹងបរាជ័យ ម្តងហើយម្តងទៀត។
២ រៀនពីអ្វីដែលខុស ដើម្បីរកត្រូវ

បរាជ័យមើលឃើញកំហុសនិងមេរៀនចាំបានល្អជាងការរៀននៅសាលា។ ប្រហែលជាការគ្រប់គ្រងពេលវេលារបស់យើងមិនទាន់បានល្អប្រសើរ? ការគ្រប់គ្រងខ្លួនឯងនៅស្ទើរ? សិល្បៈដឹកនាំអង្គភាពនៅមិនទាន់ល្អ? គ្រប់គ្នារៀនជំនាញជីវិតកាន់តែមាំឡើងៗ ក្រោយពេលពួកគេបរាជ័យ។
៣ រៀនអភ័យទោសឱ្យខ្លួនឯងនិងមិនចាប់កំហុសអ្នកដទៃ
ដូចគ្នានឹងឃ្លាថា យើងគួរស្រឡាញ់ខ្លួនឯងនោះដែរ គឺយើងត្រូវចេះអភ័យទោសឱ្យខ្លួនឯងជាមុនសិននៅរាល់ការបរាជ័យ ដោយសារតែអ្នកកំពុងធ្វើការរួមគ្នាជាមួយជីវិតនិងពេលវេលាក្នុងការបង្កើតបទពិសោធន៍ឱ្យយើង។ វាជាការសម្រេចចិត្តរបស់យើងខ្លួនឯងថា តើជ្រើសរើសទុកវាជាកំហុសឬជាមេរៀន។
៤ យើងកាន់តែខ្លាំង ជាងពេលណាទាំងអស់

ដោយការឈឺចាប់និងការលំបាកគ្រប់យ៉ាងនោះហើយ ក៏ប្រហែលជាពេលវេលាឬស្ថានភាពមួយដែលធ្វើឱ្យយើងចាស់ទុំ និងស្ងប់នឹងនរជាងមុន។ អារម្មណ៍ឈឺចាប់ តែងតែធ្វើឱ្យគ្រប់គ្នាគិតរកមធ្យោបាយព្យាបាល ហើយការព្យាបាលនោះ បានញាំងឱ្យម្នាក់ៗកាន់តែរឹងមាំនិងមានភាពប្រាកដនិយមជាងការស្រមៃក្នុងអារម្មណ៍បោកបញ្ឆោត។
៥ ងាកមកចេះថែទាំផ្លូវចិត្តខ្លួន
យើងត្រូវការអារម្មណ៍ឈឺចាប់ដើម្បីឱ្យយើងដឹងថា នៅពេលណាដែលរាងកាយរបស់យើងត្រូវការការថែទាំបន្ថែម ក៏ជាសញ្ញាសំខាន់ឱ្យយើងងាកមកយកចិត្តទុកដាក់លើខ្លួនឯង ហើយអាចចាត់វិធានការដើម្បីដោះស្រាយនូវរឿងជីវិតដោយខ្លួនឯងដែរ។
៦ លែងភ័យខ្លាច

ការបរាជ័យនឹងមិនសម្លាប់យើងទេ ប៉ុន្តែការភ័យខ្លាចបរាជ័យនឹងធ្វើឱ្យយើងឌីប្រេសបាន។ ចង់បានជោគជ័យគឺល្អ ចង់បានពេក ជាការបរាជ័យទៅវិញ ។មិនត្រូវទុកឱ្យភាពជោគជ័យឈានមកបញ្ជាជីវិតយើងឱ្យស្មុគទេ បើជោគជ័យធ្វើឱ្យយើងលំបាក វាម៉េចនឹងសមថាជាជោគជ័យ?
ប្រែសម្រួល៖ ហាណា
ប្រភព៖ theodyssey
ចុចអាន៖ សញ្ញាខ្លះៗបង្ហាញថា ផ្លូវចិត្តកំពុងព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


