សញ្ញាខ្លះៗបង្ហាញថា ​ផ្លូវចិត្ត​កំពុងព្រមាន​ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សញ្ញាខ្លះៗបង្ហាញថា ​ផ្លូវចិត្ត​កំពុងព្រមាន​ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

Published

on

សញ្ញាព្រមាននៃបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ និងអាចមានហានិភ័យដល់អាយុជីវិត ភាគច្រើន​បង្កប់ក្នុងអាកប្បកិរិយាចម្លែករបស់យើង​ខ្លួនឯង​ ទោះយើងមិនចាប់អារម្មណ៍​ឬខំធ្វើពើជាមិនស្គាល់វា ​តែជំងឺនេះ​ នឹង​រីក​ធំធាត់ឡើងៗជាលំដាប់ ប្រសិន​យើងមិនព្រមទទួលស្គាល់និងរកវិធីព្យាបាលទាន់ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ អារម្មណ៍ស្តីបន្ទោស​

ភាព​សោកសៅនៅពេលត្រូវ​ឆ្លងកាត់បទពិសោធជីវិតលំបាកៗ គឺជាផ្នែកមួយនៃភាពជាមនុស្សតែអ្នកខ្លះ​យល់ថាជា​ព្រេងវាសនានិងភាពអយុត្តិធម៌ ព្រមទាំង​បន្ទោស​អ្នកណាម្នាក់​ឬបន្ទោស​ខ្លួនឯង។​ ប្រសិនយើងមានទម្លាប់​បន្ទោសជារឿយៗ យើង​គួរពិនិត្យ​មើលខ្លួនឯងឡើងវិញ ព្រោះ​អាចជា​រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ហើយ​ធ្លាក់ខ្លាំងប៉ុនណា អាស្រ័យ​លើរយៈពេលយូរប៉ុនណានិងស្ថានភាពពិតនៃជីវិត​ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

២ អារម្មណ៍ឯកោរ៉ាំរ៉ៃ 

ទម្រង់នៃជំងឺធ្លាក់ទឹកចិត្តស្រាលដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់គឺ «ឯកោ»។ មនុស្សជាច្រើនដែលបញ្ហា​ផ្លូវចិត្ត​ហើយព្យាយាមបដិសេធថា​ខ្លួនមិនមានជំងឺធ្លាក់ទឹកចិត្ត និងមិនមានរោគសញ្ញាអ្វីហើយ​គិតថា​ខ្លួន​ធម្មតាទេគួរតែពិនិត្យ​ខ្លួនឯងជាមួយអារម្មណ៍ឯកោក្នុងហ្វូងមនុស្ស គំនិត​ឆ្វេងនិយមពីគេឯង​ និយាយមិនសូវត្រូវគ្នាជាមួយ​មនុស្ស​ភាគច្រើន ឬគិតអ្វី ផ្សេងៗពីអ្នកផងចម្លែកៗក្នុងរូបភាពជារូម។ ពេលប្រជុំ មិនសូវផោ្តតស្តាប់​ឬស្តាប់អ្នកផ្សេងមិនចូលត្រចៀក ស្តាប់អ្វីមិនសូវបាន ។ល។ នេះមិនមែន​មាន​ន័យថា មនុស្ស​គិតបែបនេះ​សុទ្ធតែ​មាន​បញ្ហា​ចិត្ត​តែ​អ្នកមានបញ្ហាចិត្ត​នឹងមានរោគសញ្ញានេះពីដំបូង។

៣ ការផ្លាស់ប្តូរអារម្មណ៍រហ័ស

ពួកគេ​សប្បាយបានភ្លាមៗ សើចក្អាកក្អាយតែមិនមែនសប្បាយពិតទេ។ ក្នុងចិត្ត​តែមាន​ទម្ងន់មួយ។ រោគសញ្ញានេះតែងតែកើតមាន​លើមនុស្ស​ដែលចូលចិត្តនិយាយកំប្លែងច្រើន​ក្នុងក្រុមមនុស្ស​ ហើយ​ពេលនៅតែឯងសោកសៅ មិនដឹងមូលហេតុខ្លួនឯង។ ពួកគេងាយយំនិងសើច​ហើយ​មិនអាច​មាន​ទីកន្លែងណា​បង្កភាពសប្បាយចិត្ត​ពិតប្រាកដបានយូរទេ ពួកគេ​បន្លប់ខ្លួនឯង​ជាញឹកញយ​ហើយយូរទៅៗកាន់តែទទួលអារម្មណ៍ថាជីវិតគ្មានតម្លៃ។

៤ ពិបាកទុកចិត្ត​មនុស្ស

អារម្មណ៍ចូលចិត្ត​រិះគន់និងមិនជឿជាក់លើមនុស្សម្នា ជាសញ្ញាមិនល្អនៃផ្លូវចិត្ត​។ ផ្នត់គំនិតអវិជ្ជមាន​តាមពិតអាចព្យាបាលបាន តែ​ពិបាក​ជាសះឡើងវិញ ដោយសារអ្នកជំងឺមិនទទួលស្គាល់នឹង​មិនព្រម​ទទួលយកការ​ទូន្មានព្យាបាល។  ជំងឺចិត្ត​ប្រភេទនេះបង្កបញ្ហា​ទាំងអាជីពនិង​ភាពផ្ទាល់ខ្លួន ជារឿយៗ មានការលែងលះ ​ឬធ្វើការ​មិនសូវបានប្រកបលទ្ធផល​អ្វី ប្តូរកន្លែង​ពីមួយ​ទៅមួយ​ ដោយសារមិនពេញចិត្ត​អ្វីៗគ្រប់យ៉ាង មិនថា មិត្តរួមការងារ​រចនាសម្ព័ន មេដឹកនាំ​ឬគោលនយោបាយ។ មនុស្ស​មានរោគសញ្ញានេះ អាចសូម្បីពេលខ្លះមិនទុកចិត្ត​ខ្លួនឯង និងមិនដឹងមូលហេតុពិតនៃបរាជ័យក្នុងជីវិតខ្លួន​ឡើយ។ ពួកគេយល់ថា  ខ្លួនឯងធម្មតា​និងមាន​សត្រូវជាច្រើន​កំពុងរារាំងបង្អាក់ការរីកចម្រើនរបស់ខ្លួន។

៥ និយាយនិងគិត​ខុសគ្នា

តើអ្នកធ្លាប់គិតផ្សេងនិយាយផ្សឹងជាប្រចាំទេ? ធ្លាប់ឃើញថា​ខ្លួនឯងជាមនុស្សមិនស្មោះត្រង់​ហើយ​មាន​ការប្រុងប្រៀបជានិច្ច​ ភិតភ័យមិនដឹងមូលហេតុ ហើយ​មានអាថ៌កំបាំងច្រើន។ បន្ទុកដ៏ធ្ងន់ក្នុងទ្រូងមនុស្ស​ដែលមិនសម្តែង​ចេញមកត្រង់ៗ​បាន ជាបន្ទុកនៃវិបត្តិផ្លូវចិត្ត​ដែលអាចសម្គាល់ឃើញ​តាមរយៈ​កាយវិកា​ស្រពាប់ស្រពោន ឬសម្តី​ទោមនស្ស​ ស្តីថា​ឱ្យ​ខ្លួនឯង​ ច្រណែនពេលឃើញអ្នកណាម្នាក់បានល្អ ពោលទ្រគោះ ឬមាយារំអួយ​ យំយែក។ល។

វិធីសាស្ត្រក្នុងការ​ជួយអ្នកដែលមាន​រោគសញ្ញខាងលើ៖

ដំបូង​ត្រូវទទួលស្គាល់ថា ការ​ខ្សោយ​ទឹកចិត្តគឺជាជំងឺអាចព្យាបាលបាននិងដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់តាំងពីកូនក្មេងរហូតដល់ចាស់ និងមកពីគ្រប់មជ្ឈដ្ឋានមិនថាអ្នកមានឬក្រ រស់នៅទីក្រុងឬជនបទ។

មានជំងឺនេះ នៅក្នុងជីវិតប្រចាំថ្ងៃបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងដែលមិនត្រឹមតែសាមីខ្លួនទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់មនុស្សគ្រប់គ្នានៅជុំវិញពួកគេផង។

ការគាំទ្ររបស់មនុស្ស​សំខាន់ៗក្នុងជីវិត​របស់ពួកគេ អាចមានសារៈសំខាន់ខ្លាំងណាស់ក្នុងការព្យាបាល ឱ្យ​ជាសះស្បើយវិញ។ ពួកគេអាចស៊ូទ្រាំនឹងរោគសញ្ញាធ្លាក់ទឹកចិត្ត ជំនះលើគំនិតអវិជ្ជមាននិងទទួលបានថាមពលសុទិដ្ឋិនិយមរីករាយក្នុងជីវិតដោយ​ការ​ចាប់ផ្តើមរៀនអ្វីទាំងអស់ក្រោម​ការ​គាំទ្រយ៉ាងពេញទំហឹងពីមនុស្សជាទីស្រឡាញ់នានា​។

ការលាក់បាំងបញ្ហា ឬបន្ទោស​ ចោ ទ​ស្តីឱ្យថា​គេនោះរោគចិត្ត នឹងមិនបានជួយ​អ្វីបានឡើយផ្ទុយទៅវិញជំងឺនឹងរឹតតែធ្ងន់ឡើង។

ប្រសិនមើលទៅ​ពួកគេ​ហាក់ដូចជាអស់កម្លាំង ឬមិនចង់សូម្បីតែ​ដើរទៅណាមកណា ធ្វើសកម្មភាពអ្វីសោះ​ចូរ មានភាពអត់ធ្មត់​ហើយ​រកវិធីលើកទឹកចិត្តឱ្យពួកគេ​ចេះជួយ​ខ្លួនឯងក្នុងការ​ងើបឈរសារជាថ្មីឡើងវិញ។

អ្វីដែលអាចមានប្រសិទ្ធិភាព​ភ្លាមៗ​គឺការនិយាយដោយស្មោះត្រង់ មិនលេងល្បិច សិល្បៈនៃ​ការសន្ទនាដែលបង្កប់ចិត្ត​ព្រួយបារម្ភ បង្ហាញការយកចិត្ត​ទុកដាក់ និង​​បង្ហាញថាគេនោះសំខាន់សម្រាប់យើងគ្រប់គ្នា៕

ប្រែសម្រួល៖ ស្រស់

ប្រភព៖ helpguide

ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

ចុចអាន៖ ពេលណាអស់សង្ឃឹម ចូរទន្ទេញឃ្លាទាំងនេះដើម្បីបន្តដំណើរជីវិតទៅមុខទៀត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ11 mins ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ56 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ1 hour ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ2 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ3 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services