ព័ត៌មានអន្ដរជាតិ
ពូទីន៖ អ៊ុយក្រែន ព្យាយាមវាយប្រហាររោងចក្រនុយក្លេអ៊ែររុស្ស៊ី
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា កងកម្លាំងអ៊ុយក្រែន ប៉ុនប៉ងវាយប្រហាររោងចក្រនុយក្លេអ៊ែរ Kursk Nuclear Power Plant (NPP) របស់រុស្ស៊ី។

កាលពីដើមខែនេះ ទីក្រុងកៀវ បានបញ្ជូនទ័ពរាប់ពាន់នាក់ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយព្យាយាមសម្រុកចូលទៅទីប្រជុំជន Kurchatov ដែលមានរោងចក្រនុយក្លេអ៊ែរ ខណៈទីក្រុងមូស្គូប្រកាសចាត់ទុកការលុកលុយនេះជាអំពើភេរវកម្ម ហើយក៏ដាក់ទ័ពបន្ថែម ដើម្បីទប់ទល់ផងដែរ។
លុះមកដល់ថ្ងៃព្រហស្បតិ៍ លោក ពូទីន និយាយថា «កាលពីយប់មិញ ខ្មាំងបានប៉ុនប៉ងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ។ “ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ [IAEA] ត្រូវបានជូនដំណឹងរួចហើយ ដោយពួកគេសន្យាថានឹងមកមើលផ្ទាល់ ហើយបញ្ជូនអ្នកឯកទេសមកវាយតម្លៃស្ថានភាពថែមទៀត។ ខ្ញុំសង្ឃឹមថា ពួកគេនឹងធ្វើដូច្នេះ»។

ស្របពេលជាមួយគ្នានោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Rosatom លោក Alexey Likhachev បានពិភាក្សាអំពីស្ថានភាពទាំងនៅរោងចក្រនេះនិងនៅ Zaporozhye ជាមួយនាយក IAEA លោក Rafael Grossi ហើយថែមទាំងអញ្ជើញគាត់ឲ្យទៅតំបន់ Kursk ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់ទៀតផង។
អ្នកនាំពាក្យ IAEA បានប្រាប់ AFP ថា លោក Grossi បានទទួលយកការអញ្ជើញ ហើយគ្រោង ធ្វើទស្សនកិច្ចនៅ Kursk នាសប្តាហ៍ក្រោយ។ បន្ទាប់មក លោកនឹងទៅកាន់ទីក្រុងកៀវ និយាយជាមួយមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី។
ជុំវិញបញ្ហានេះដែរ ទីក្រុងមូស្គូបានរិះគន់ម្តងហើយម្តងទៀតចំពោះទីភ្នាក់ងារអន្តរជាតិ ដែលមិនហ៊ានចង្អុលចំមុខជនល្មើសនៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ថ្វីបើបុគ្គលិក IAEA បានដឹងយ៉ាងច្បាស់ទៅហើយថា ជាទង្វើរបស់ទីក្រុងកៀវក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


