ព័ត៌មានអន្ដរជាតិ
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបគឺ Zaporozhye Nuclear Power Plant (ZNPP) ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈរុស្ស៊ីនិងអ៊ុយក្រែន បានស្តីបន្ទោសដាក់គ្នាចំពោះហេតុការណ៍នេះ។
រោងចក្រនេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវកងកម្លាំងរុស្ស៊ីកាន់កាប់ក្នុងឆ្នាំ២០២២, ៤ថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹក ហើយ៦ខែក្រោយមកZaporozhye ក៏បានបោះឆ្នោតធ្វើប្រជាមតិ ដាក់បញ្ចូលជារបស់រុស្ស៊ីតែម្តង។
តាមការបញ្ជាក់ពីអភិបាលតំបន់គឺលោក Evgeny Balitsky, អគ្គិភ័យ បានប៉ះពាល់ដល់ប្រព័ន្ធត្រជាក់របស់រោងចក្រ ខណៈម៉ាស៊ីនរ៉េអាក់ទ័រទាំងប្រាំមួយរបស់ខ្លួន ត្រូវបិទ ជាវិធានការការពារ។
រុស្ស៊ីបានចោទប្រកាន់ថា អគ្គិភ័យគឺបណ្តាលមលពីការបាញ់ផ្លោងរបស់អ៊ុយក្រែន ប៉ុន្តែពេលនេះវាគ្រប់គ្រងបានហើយ និងមិនគំរាមកំហែងដល់ប្រជាជនរស់នៅក្បែរនោះទេ ខណៈភាគីអ៊ុយក្រែន បានចោទបកទៅវិញថា រុស្ស៊ីទេ ដែលជាអ្នកបញ្ឆេះភ្លើងនៅទីនោះ។
ក្នុងសេចក្តីថ្លែងការណ៍នៅលើ X, ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា អ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ ហុយចេញពីរោងចក្រនេះ បន្ទាប់ពីឮស្នូរផ្ទុះ។
ហេតុការណ៍នេះកើតឡើង ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានវាយចូលក្នុងដីរុស្ស៊ីដល់ទៅ៣០គីឡូម៉ែត្រ ហើយនេះគឺជាការវាយលុកចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំនៅអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួន បានប្រយុទ្ធជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈការវាយលុកក្នុងតំបន់ Kursk ឈានចូលដល់ថ្ងៃទី៦ហើយ។ ពាក់ព័ន្ធរឿងនេះ រុស្ស៊ី អះអាងថា មនុស្សប្រមាណ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នានានៅតាមព្រំដែន ហើយតំបន់ Kursk ក៏ត្រូវប្រកាសអាសន្នដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


