ព័ត៌មានជាតិ
ក្រសួងកសិកម្ម ចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រើប្រាស់App Nodrug
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ សហការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ជូនដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលមានអ្នកចូលរួមចំនួន៣០០នាក់។

លោក ហែម វីរ: នាយកវិទ្យាស្ថានជាតិ បានស្វាគមន៍របាយការណ៍ទាំងវិស័យសិក្សាធិការ ការសហការជាមួយបណ្តាប្រទេសនានា និងចូលរួមការបង្ការទប់ស្កាត់បញ្ហាផ្សេងៗក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាព។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំការសួរសុខទុក្ខ អរគុណ កោតសសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ លើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀននៅគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងសាកលលោកមិនមានសញ្ញាថមថយទេ ធ្វើឱ្យកម្ពុជាបន្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដែលគ្រប់កាល:ទេស:ឈ្មួញតែងឆ្លៀតឱកាសលបលួចចរាចរជួញដូរគ្រឿងញៀនតាមគ្រប់រូបភាពប៉ុន្តែត្រូវសមត្ថកិច្ចតែងបង្រ្កាបបានជាបន្តបន្ទាប់។ ជាមួយគ្នា
នោះលោកក៏បានឱ្យអ្នកចូលរួមទាំងអស់ត្រូវយកចំណេះដឹងពីវគ្គផ្សព្វផ្សាយនេះទៅផ្សព្វផ្សាយបន្ត និងជួយផ្សព្វផ្សាយទាញយក App Nodrug ៖https://nodrugsnacd.com/download មកប្រើប្រាស់ទទួលចំណេះដឹងនិងរាយការណ៍ករណីគ្រឿងញៀនដើម្បីទទួលបានការឆ្លើយតបដោះស្រាយ និងក្លាយជាអាជ្ញាធរប្រចាំគ្រួសារ។

ជាមួយគ្នានេះ ក្នុងនាមលោកបណ្ឌិត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឡោ រស្មី អនុរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះកិច្ចសហការដើម្បីចូលរួមទាំងអស់ដើម្បីធ្វើឱ្យសម្រេចបាននូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាទុក្ខកង្វល់រួមរបស់ប្រជាពលរដ្ឋ ហើយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនឹងបន្តចូលរួមការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនសំដៅការេពារសុខភាពក្នុងវិស័យកសិកម្ម។

បញ្ជាក់ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


